នេះហើយស្នាដៃលោកបងចោរឆក់ អាណិតគាត់ខ្លាំងណាស់!!! ស្ត្រី​ជនជាតិ​អូ​ស្ត្រាលី​ម្នាក់ ត្រូវ​​ចោរឆក់​​​​កាបូប​បាន​សម្រេច បណ្តាលឱ្យ​ដួល​​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅក្រុងបាត់ដំបង
-

បាត់ដំបងៈ​ កាលពី​វេលា​ម៉ោង​៣រសៀល ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​​ក្នុង​​សង្កាត់​រតនៈ ក្រុងបាត់ដំបង​ ។ តាម​ប្រភពសពីមត្ថ​កិច្ចបានឲ្យដឹងថា កាលវេលា​ម៉ោង​ខាងលើ​ មានស្ត្រីជនជាតិ​អូស្ត្រាលីម្នាក់ មានឈ្មោះ ​ឡា ណា​អាន់ ​អាយុ​ ៣៥​ឆ្នាំ ​បាន​ជិះ​ម៉ូ​តូ​ឌុ​បចេញមក​ពី​ផ្សារ ក្នុង​គោលបំណង​ទៅ​ផ្ទះសំណាក់វិញ។ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេច​​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មកអែបៗ​ទន្ទឹម​រួចក៏​​ឆក់​កាបូបតែម្តង ប៉ុន្តែ​ពេល​នោះ ខ្លួន​បាន​ទាញ​ទៅ​ទាញ​មក​ជាមួយ​ចោរ បណ្តាល​ដួល​លើ​ថ្នល់​រលាត់​ដៃជើង​រង​របួស ហើយ​ការ​បូ​ប​ស្ពាយ​នោះ​ត្រូ​ចោរឆក់​យក​ទៅ​បាត់។

ដោយឡែកសម្ភារៈបាត់បង់​ រួមមាន​ កាបូបស្ពាយ​ ពណ៌​ប្រផេះ​១ និងទូរស័ព្ទ​ដៃ​ម៉ាក ​IPhone ៦plus ព​ណ៌​ខ្មៅ​១​គ្រឿង ប័ណ្ណសម្គាល់ខ្លួន​១ច្បាប់ លុយ​៧០​ដុល្លា​អា​មេ​រិ​ក និង​កាត ​ATM ១ក្បាល។ បច្ចុប្បន្ន សមត្ថ​កិច្ច​បាន និង​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យហើយ ៕