រថយន្ត រ៉េងរ៉ូវើ មួយគ្រឿង ឆ្លងប្រព័ន្ធភ្លើងឆាបឆេះ មុខខ្លោទ្វារចូលណាហ្គាវើល បណ្ដាលឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ រត់ចែកផ្លូវគ្នា
-

ភ្នំពេញៈ កាលពីវេលាម៉ោង២ៈ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (មុខខ្លោទ្វារចូលណាហ្គាវើល)។ មានករណីអគ្គិភ័យមួយ បានបង្កការឡើង ដោយរថយន្តរ៉េងរ៉ូវើ មួយគ្រឿងឆាបឆេះ ដោយសារតែឆ្លងប្រព័ន្ធភ្លើង បណ្ដាលឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ រត់ចែកផ្លូវគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរ៉េងរ៉ូវើ ពណ៌ស មិនស្គាល់ស្លាកលេខ បានបើកមកដល់មុខខ្លោងទ្វារណាហ្គាវើល ហើយឈប់មួយសន្ទុះ ស្រាប់តែមានផ្សែងហ៊ុយចេញពីខាងមុខរថយន្ត បណ្តាលឲ្យមានអណ្តាតភ្លើងឆេះទ្បើង ផ្អើលដល់សន្តិសុខណាហ្គា និងប្រជាពលរដ្ឋចោមរោមមើល។
ករណីនេះ បានប្រើប្រាស់យក បំពុងបាញ់ពន្លត់អគ្គិភ័យអស់ប្រហែល ២០បំពុងជាង តែនៅមិនរលត់ រួចខាងពន្លត់អគ្គិភ័យរបស់ណាហ្គាវើល បានទាញទុយយោទឹកបាញ់មួយសន្ទុះធំ ទើបរលត់។ ក្រោយពេលកើតហេតុម្ចាស់រថយន្ត ក៏ហៅរថយន្តស្ទូចយករថយន្តទៅធ្វើនៅការ៉ាស ៕