ជួយស៊ែរឲ្យសម្តេច លោកបានដឹងផង...ក្មេងៗដែលរស់នៅក្នុងសារៈមន្ទីរមីនជាតិ នៅខេត្តសៀមរាប មិនដឹងទៅពឹងនរណា ក្រោយពីលោក អាគីរ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន....
-

បន្ទាប់ពីការចាប់ខ្លួនលោក អាគីរ៉ា ដែលត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន ពីបទលាក់ទុកអាវុធខុសច្បាប់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ទាក់ទិននឹងការចាប់ខ្លួន លោក អាគីរ៉ា ​រួចមក ពេលនេះសូមបងប្អូនងាកមកមើល ក្មេងកំព្រាជាច្រើនអ្នកដែលត្រូវចែកផ្លូវគ្នា​ មិនដឹងថាត្រូវទៅរស់នៅទីណា។ ក្រោយពីការចាប់ខ្លួនហើយ អ្វីដែលធ្វើឲ្យយើងទប់ទឹកភ្នែកមិននៅពេលនេះ ក្មេង​ៗ​កំព្រា​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​ទាំង​គ្នា​មិន​ដឹង​អី​សោះ មានក្មេងខ្លះអោបគ្នាយំស្រែក មានខ្លះក៏ជាជនពិការ ដូចនេះសូមថ្នាក់ដឹកនាំ ​មេត្តាជួយ​ដោះស្រាយ​ដល់​ក្មេង​ៗ​ដែរលគ្នា​អត់​ដឹក​អី​សោះនេះផងទាន។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូននាគខ្មៅ ពត៌មាន ក៏បានធ្វើការបង្ហោះពីការចាកចេញរបស់ប្អូនៗ ក្មួយៗ ដែលជាក្មេងកំព្រា ដែលត្រូវចេញពីមណ្ឌលកុមារកំព្រា តើអនាគតរបស់ពួកគាត់នឹងទៅជាយ៉ាងណា អ្វីដែលសំខាន់តើពេលនេះ គួរគាត់ត្រូវទៅរស់នៅកន្លែងណា ហើយបានអ្នកណាជាអ្នកចិញ្ចឹមនិងមើលថែគាត់។ ម្ចាស់គណនីក៏បានលើកឡើងដូច្នេះថា "??Help Share អោយសម្តេចបានឃើញនិងជួយដល់ក្មេងៗកុមារកំព្រាទាំងអស់នេះផង!!!!!!!??ចាប់​គាត់​ជា​រឿង​មួយ​តែ​រឿង​មួយ​ទៀត​ដែល​ទប់​ទឹក​ភ្នែក​មិន​បាន​នោះ​គឺ​ បណ្ដេញ​ក្មេង​ៗ​កំព្រា​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​ទាំង​គ្នា​មិន​ដឹង​អី​សោះ ថា​ត្រូវ​ទៅ​ផ្លូវ​ណា​ ទាំង​គ្នា​យំ​ស្រែក ​ហើយ​ខ្លះ​ទៀត​ក៏​ពិការ ​ខ្ញុំ​សូម​មេត្តា​ករុណា​ដល់ថ្នាក់​ដឹក​នាំ ​ជួយ​ដោះស្រាយ​ដល់​ក្មេង​ៗ​ដែរ​គ្នា​អត់​ដឹក​អី​សោះខ្ញុំ​និយាយ​មិន​មែន​ខ្ញុំ​ចង់​ល្បី​ឬ​អ្នក​ពិភាក្សា​អី​ឬ​ក៏​តែ តែ ស្ករ ស្ករ​អី​ដែរ ​ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​ដឹង​លឺ​អី​ពី​នយោបាយ​ដែល​តែ​អាណិត​ក្មេង​ៗ​កំព្រា​ ដែល​ត្រូវ​បណ្ដេញ​ចេញ តើ​អនាគត​គ្នា​ទៅ​ជា​យ៉ាង​ណា​យ៉ាង​ ហោច​ណាស់​ក៏​គួរ​តែ​អាណិត​ដល់​គ្នា​ជួយ​រៀប​ចំ​កន្លែង​ណា​មួយ​សំរាប់​គ្នា ​ដែល​គ្មាន​ទិស​ដៅ​ច្បាស់​លាស់​???សូម​ថ្នាក់​ដឹក​នាំ​ជួយ​មាន​វិធី​ដោះស្រាយ​ផង​អាណិត​ដល់ក្មេង​ៗ​???បើ​នាងខ្ញុំ​និយាយ​ទៅ​ខុស​ទាស់​ត្រង់​ណា​អោយ​នាងខ្ញុំ​សូម​អភ័យទោស​ផងចុះ???"។
ជាចុងក្រោយ សូមអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាជួយដល់ក្មេងភ្នែកខ្មៅៗ ដែលមិនដឹងអី មិនដឹងទៅទីណា មិនមានអាហារសម្រាប់ហូបចុក គ្មានទៅកន្លែងរស់នៅ អ្វីដែលសំខាន់ទីជំរក និងអនាគតរបស់ប្អូននាពេលនេះ។ សូមទានជ្រាបដោយក្តីអនុគ្រោះពីយើងខ្ញុំ។​សូមអរគុណ៕
មានវីដេអូ៖ ប្រភពៈ កូននាគខ្មៅ ពត៌មាន