ក្តុកក្តួលពេលឃើញសារ យ៉ាន លីនដា និយាយពីរឿងជំងឺផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងររបស់កូនស្រី រហូតដល់ថ្នាក់ហ៊ាន....
-

អូស្ត្រាលីៈ ក្រោយពីបាត់មុខមួយរយៈធំ ដែលគេខកខានមិនបានឃើញវត្តមានតារាចម្រៀង យ៉ាន លីដា បង្ហាញមុខលើបណ្តាញទំនាក់ទំនងសង្គម រហូតមានការងឿងឆ្ងន់ខ្លាំង។ ទើបតែថ្មីនេះ មានសាររបស់នាងបានបង្ហោះ ធ្វើឲ្យមនុស្សជាច្រើនក្តុកក្តួលខ្លោចចិត្ត អាណិតតារារូបនេះ ដែលខិតខំតស៊ូ និងចាំលើកទឹកចិត្តកូនស្រី ដែលមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនោះ។

​តារាស្រីរូបនេះ បានបង្ហាញរូបថតកូនស្រី ដែលកំពុងសង្គ្រោះបន្ទាន់ អប់ដោយសារបញ្ជាក់នៅលើសារជាភាសាអង់គ្លេសដែលនាំឲ្យមិត្តភ័ក្កិ និងមហាជនមានការភ្ញាក់ផ្អើល នឹងទំហំលះបង់ដើម្បីកូនស្រី។ នាងថាក្នុងរយៈពេលដែលនាងបាត់មុខ មានពាក្យចចាមអារ៉ាមជាច្រើន បានកើតមានឡើងចំពោះខ្លួននាង ប៉ុន្តែនាងមិនបានចង់ចេញមុខទាមទាររកយុត្តិធម៌ទេ គឺកិច្ចការដែលនាងត្រូវធ្វើនៅចំពោះមុខគឺសំខាន់ជាង។
នាងថ្លែងថាពិបាកនឹងទទួលយកនូវស្ថានភាពជំងឺធ្ងន់ធ្ងររបស់កូនស្រី ដែលពេលខ្លះកូនស្រីនាងស្ទើរតែចាកចេញពីជីវិតនាងនោះ ដែលនាងមានអារម្មណ៍ថា នាងបានបរាជ័យក្នុងការធ្វើខ្លួនជាម្តាយ។ លីន ដា បានបន្តថា កូនស្រីនាង Veronica មានជំងឺផ្លូវចិត្ត (PTSD) ចាប់តាំងពីនាងនៅក្មេង ព្រោះតែនាងរងនូវសម្ពាធ និងការជួបប្រទះនូវព្រឹត្តិការណ៍ដែលរងនូវការឈឺចាប់ រហូតនាងមានជំងឺងផ្លូវ​ចិត្តធ្ងន់ធ្ងរ រហូតធ្វើទុកខ្លាំងពិបាកនឹងទ្រាំ ដែលពេលខ្លះត្រូវធ្វើទារុណកម្មខ្លួនឯង រហូតហូរឈាមដើម្បីទប់ទល់នឹងការធ្វើទុក្ខរបស់ជំងឺ។
លីន ដា បញ្ជាក់ថា ក្នុងនាមជាម្តាយនាងពិតជាពិបាកទ្រាំមើលស្ថានភាព នៃការធ្វើទុក្ខនៃជំងឺរបស់កូនស្រី ហើយក្នុងមួយឆ្នាំចុងក្រោយនេះ នាងបានព្យាយាមស្វែងរកមធ្យោបាយមួយចំនួន ដើម្បីជួយសង្គ្រោះកូនស្រីជាទីស្រលាញ់ឲ្យរួចផុតពីស្ថានភាពដ៏អាក្រក់នេះ ពិសេសគឺការថែរក្សាការពារអារម្មណ៍ផ្លូវចិត្តរបស់កូនស្រីនាង។ ​ជាមួយគ្នានេះនាងបានធ្វើការផ្តាំផ្ញើទៅកាន់អាណាព្យាបាលទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ពិនិត្យតាមដានសកម្មភាព ពិសេសផ្លូវចិត្តកូន កុំឲ្យពួកគេយល់ថា គេនៅតែម្នាក់ឯង កំព្រា គ្មានជម្រើសគ្មានដំណោះស្រាយ។
​ជំងឺផ្លូវចិត្តធ្ងន់ធ្ងរបស់កូនស្រី ដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ាន លីនដា និងអតីតស្វាមីលោក យ៉ែម សំអូន ត្រូវបាននាងទម្លាយក្រោយពីតារាស្រីរូបនេះ បានសម្រេចចិត្តចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីវិញ គឺក្រោយពេលចំណងស្នេហ៍នាងនិងស្វាមីបានបញ្ចប់ អស់រយៈពេលជាង៣ឆ្នាំមកហើយ។ គួរបញ្ជាក់ដែរថា រឿងទំនាស់ក្នុងគ្រួសាររបស់គូជីវិតអ្នកសិល្បៈដូចគ្នាគឺលោកយ៉ែម សំអូន និងនាងយ៉ាន លីនដា បានបែកធ្លាយកាលពីដើមខែឧសភា ឆ្នាំ២០១៥ រហូតធ្វើឲ្យនាងយ៉ាន លីនដា ប្រកាសសុំលែងលះជាមួយស្វាមីដែលបានប្រើប្រាស់អំពើហិង្សា រួមទាំងមិនបានភាពកក់ក្តៅសម្រាប់នាងនិងកូន ៕
ប្រភពៈ Phorn Sophal