តើសាលាមួយនេះអាចមានមហាជនមើលឃើញនិងចូលរួមប៉ន្មានអ្នកទៅ...សូមបងប្អូនត្រឹមតែម្នាក់១ដុល្លារ ដើម្បីជួយបញ្ចប់ការសាងសង់សាលាមួយនេះផង...
-

ប្អូនប្រុសតាំង គឹមឡេង បានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពច្រើនសន្លឹក អំពីអាគារសាលារបស់ក្មេង ដែលទើបនឹងធ្វើការសាងសង់ សម្រាប់ឲ្យប្អូនៗជំនាន់ក្រោយធ្វើការសិក្សា ក្រេបយកចំណេះដឹង តទៅថ្ងៃអនាគត និងមានជីវិតដែលរុងរឿង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ក៏បានលើកឡើងយ៉ាងដូច្នេះថា៖

"តើសាលាមួយនេះអាចមានមហាជនមើលឃើញនិងចូលរួមប៉ន្មានអ្នកទៅមូលនិធិ​ 1$​ ជួយលើការសាងសង់សាលាបញ្ចប់ដោយទឹកចិត្តខ្មែរស្រឡាញ់ខ្មែរនិងជួយដល់ប្អូនៗ​ កំពងខ្វះខាតសាលាឲទទួលបានអាគារថ្ម3បន្ទប់ដោយជោគជ័យ...?សាលាមួយនេះពិតជាកំសត់ណាស់ដែលសាងសង់ជិតបញ្ចប់តែម្ចាស់ជំនួយជួបបញ្ហាមិនអាចបន្តបានតែពេលនេះខ្ញុំបាទសុំប្រកាសជំនួយ​ ត្រឹមម្នាក់1$ម្នាក់ខ្ញុំជឿជាក់ថានិងអាចគ្រប់គ្រាន់ដើម្បីបញ្ចប់គំរោងសាលាមួយនេះឲបានជោគជ័យនិង​ អនាគតកុមារតាមភូមិដែលខ្វះខាតមានសាលាល្អរៀនដូចគេ ទីតាំង​ ភូមិពពក​ ឃុំសំរោង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ទំនាក់ទំនងការចូលរួម 070660088 គណនី​ ABA 000315061 គណនីវីង​ 02114573"
ប្រភព៖ តាំង គីមឡេង