បងប្អូនជួយពិចារណាទាំងអស់គ្នា...ប្អូនស្រីម្នាក់បើករថយន្តជ្រុលទៅបុកគូទ រថយន្តឡិចស៊ីសមួយគ្រឿង ហើយខាងម្ចាស់រថយន្តឡិចស៊ី ទារសំណង១០០០ដុល្លារ...
-

នារីរូបស្រស់ម្នាក់សម្តែងការហួសចិត្តចំពោះម្ចាស់រថយន្តម៉ាក ឡិចស៊ីស RX330 ទារសំណងជាទឹកប្រាក់រហូតដល់ទៅ១០០០ដុល្លារ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Raining Love" បានរៀបរាប់ថា "ឡានខ្ញុំបុកគូថឡាននេះ ខ្ញុំ . ជាដំបូងខ្ញុំសុំទោសបងដែលខ្ញុំបើកឡានមិនប្រយ៉ាត់ឥលូវបងគិតយ៉ាងមិចតាមការគួ ម្ចាស់ឡាននេះ .កុំនិយាយរឿងលុយមួយខ្ញុំខ្ញុំមិនខ្វះទេលុយ ខ្ញុំ. ខ្ញុំមិនមានន័យបងខ្វះលុយទេតែខ្ញុំចង់អោយបងនិយាយមកតើបងត្រូវកាបែបណា ? ម្ចាស់ឡាននេះ . ខ្ញុំយក 1.000$ ខ្ញុំ.ខ្ញុំសុំអោយគាត់ 500$ ក៏គាត់មិនព្រមដែលចឹងខ្ញុំក៌ ហៅPolicមកព្រោះនិយាយជាមួយបែបនេះគ្មានប្រយោជន៍ទេ.ហួសចិត្តទេឡានអត់អីសោះទា1.000$អត់ចង់បានលុយសោះ??????"

មានមហាជនជាច្រើន​បង្ហាញអារម្មណ៍ហួសចិត្តដូចគ្នា បន្ទាប់ពីម្ចាស់រថយន្តរូបនោះទារសំណងរហូតដល់១០០០ដុល្លារបែបនេះ៕
ប្រភព៖ Raining Love