នៅកំពុងសោមយើងទេ មិនមែនកំពតទេ!!! ហួសចិត្តទាំងព្រឹក ចូលហូបមីគាវហាងនឹង ឲ្យក្រដាស២មុឺនរៀល អត់យកឆ្ងល់ក៏សួរ តែសម្ដីម្ចាស់ហាងវិញ ឆ្អែតលែងចង់ចូល..
-

ជាការពិតណាស់ ការបើករបររកសីុនីមួយៗ ម្ចាស់ហាងត្រូវតែនិយាយជាមួយភ្ញៀវ ដោយសប្បាយចិត្ត និងរាក់ទាក់បំផុត ទើបធ្វើឲ្យហាងរបស់អ្នក មានអតិថជនជានិច្ច។ តែនៅតែមានហាងមួយចំនួនតូច ដែលម្ចាស់ហាងនិយាយ មករកភ្ញៀវដូចជាភ្ញៀវនិងទៅសុំរបស់គាត់ហូបអញ្ជឹង សម្ដីខ្លះដែលម្ចាស់ហាងនិយាយមកម្ដងៗ ស្ទើរតែបោកចានហើយដើរចេញតែម្ដង។

ជាក់ស្ដែងមានគណនីអាខោហ្វេសបុកមួយឈ្មោះថា Thy Daa បានបង្ហោះសារមួយហួសចិត្តទាំងព្រឹក និងម្ចាស់ហាងនៅក្រុងព្រះសីហនុ ដោយក្នុងសារនោះបានសរសេរថា "ហួសចិត្តទាំងព្រឹក ចូលហូបមីគាវ ហាងនឹង អោយក្រដាស 20000រៀល អត់យក ឆ្ងល់ក៏សួរអុី លុយថីបានមិនយក ? គាត់ថាៈ សួរច្រេីនមេស មិនយក ទេ លុយហ្អែងហ្នឹងប្រលាក់ខ្លាំង ? ញឹងហាងអុីឯង យកតែលុយថី្មទេីបបោះពុម្ពមែន ? មីគាវ កំពត តែ នៅកំពង់សោមយេីងហ្នឹង អ្នកលក់គ្មានសុជីវធម៌ ?? ចូលហូបហាងហ្នឹងទាល់តែមានលុយថ្មីៗ" ៕
ប្រភពៈ Thy Daa