វៀតណាម៖ ក្រោយពីមានវីដេអូមួយដែលមានប្រភពមកពីប្រទេសវៀតណាម កំឡុងពេលស្ដ្រីម្នាក់បានបញ្ចេញនូវអាការៈខឹងងរជាមួយនឹងប្ដីនៅលើតាមដងផ្លូវមួយកន្លែង ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមអ៉ីនធើណេត កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម។
បើយោងតាមវីដេអូខាងលើត្រូវបានបង្ហោះតាមបណ្ដាញសង្គម TIK TOK ដោយគណនីមួយដែលមានឈ្មោះថា ngocnhi101294 បានបង្ហោះពីប្ដីប្រពន្ធមួយគូរកំពុងជិះម៉ូតូតាមផ្លូវ ដោយប្រពន្ធបានធ្វើការខឹងងក់ងរ ដោយអង្គុយឃ្លាតឆ្ងាយពីប្ដី បើទោះបីជាប្ដីនាង ព្យាយាមទាញឲ្យមកអង្គុយជិតក៏ដោយក៏នារីជាប្រពន្ធនៅតែមិនព្រមៗទាំង គ្រវីខ្លួនពេញដងផ្លូវនៅលើម៉ូតូ ។
ក្រោយពីឃើញវីដេអូបែបនេះ អ្នកខ្លះក៏មានការហួសចិត្ដអស់សំណើចជាខ្លាំង ប៉ុន្ដែមានអ្នកខ្លះទៀតក៏បានធ្វើការស្ដីបន្ទោសរិះគន់ចំពោះស្ដ្រីជាប្រពន្ធរូបនោះផងដែរ មិនគួរធ្វើបែបនេះសោះនៅលើដងផ្លូវ ពីព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផងក៏ថាបាន។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ qi an
ប្រភព៖ Trương Thị Ngọc Nhi