ទីក្រុងហ្សាការតា៖ គូស្នេហ៍ខុសវ័យមួយគូរដែលបានរៀបការជាមួយគ្នាកាលពី ៤ឆ្នាំមុន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន បើទោះបីជាអាយុរបស់ពួកគេទាំងពីរ ខុសគ្នារហូតដល់ទៅ ៥០ ឆ្នាំក៏ដោយ ក៏ការរស់នៅជាលក្ខណះប្ដីប្រពន្ធ របស់គូរស្នេហ៍មួយគូរនេះមានការចុះសម្រុង ពោរពេញទៅដោយសុភមង្គលរហូតទល់មកដល់ពេលបច្ចុប្បន្ន។

សារព័ត៌មានឥណ្ឌូនេស៊ី Tribunnews បានរាយការណ៍ថាកូនកម្លោះដែលជាប្ដី ឈ្មោះ Slamet Riyadi បច្ចុប្បន្នអាយុ 19 ឆ្នាំ បានធ្វើការបង្ហាញ ពីការរៀបអាពាហ៍ពិពាហ៍ របស់គាត់ជាមួយប្រពន្ធឈ្មោះRohaya អាយុ ៧១ ឆ្នាំ តាមរយៈវីដេអូនៅលើប៉ុស្តិ៍ YouTube ចែកជូនទស្សនិកជនទស្សនាផងដែរ។


នៅក្នុងបទសម្ភាសន៍ជាមួយសារព៍ត៌មានខាងលើ លោក Slamet បានប្រាប់ថាប្រពន្ធរបស់លោកមានសុខភាពមាំមួនរឹងពឹងខ្លាំងណាស់ មិនងាយឈឺនោះឡើយ ។ ដោយពេលបច្ចប្បន្នលោកគឺជាអ្នកធ្វើការជាអ្នកម៉ាស្សាមួយកន្លែង។ ជាងនេះលោក Slamet បានពោលថាលោកយាយ Rohaya ដែលជាប្រពន្ធរបស់ខ្លួនគឹល្អណាស់ គាត់នៅផ្ទះជួយមើលការខុសត្រូវនានាក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសមានគាត់នៅក្នុងផ្ទះ គ្រួសាររបស់យើងក៏មានសុវត្ថិភាព និងសប្បាយរីករាយផងដែរ។

លោកក៏បានបន្ថែមថា បើទោះបីគេមើលមកថាខ្ញុំមិនសមយ៉ាងណាក៏ដោយ "ក៏ខ្ញុំនៅតែស្រលាញ់គាត់ ហើយយើងស្រលាញ់គ្នាខ្លាំងណាស់ " ដោយប្រាក់ខែបានមកពីការធ្វើការជាអ្នកម៉ាស្សាគឺប្រគល់ឲ្យទៅប្រពន្ធរបស់គាត់ទាំងអស់។ ក្រៅពីធ្វើជាអ្នកម៉ាស្សា Slamet ក៏ធ្វើការងារមួយចំនួនទៀតដើម្បីផ្គត់ផ្គង់គ្រួសារ ដូចជាសង់ជង្រុក និងកាត់ស្មៅជាដើម។


ប្រែសម្រួល៖ qi an
ប្រភព៖ tribunnews