ចៅហ្វាយជាជនជាតិចិន ជេរបុគ្គលិកខ្មែរមិនដាក់មាត់ ដូចសត្វធាតុ ត្រូវគេថតបានបង្ហោះផ្អើលពេញហ្វេសប៊ុក...(មានវីដេអូ)
-

កាលពីថ្ងៃទី០៥ ខែកញ្ញានេះ មានករណីចៅហ្វាយជនជាតិចិនម្នាក់ទៀតហើយ ដែលបានស្តីបន្ទោសឲ្យបុគ្គលិកខ្លួនឯង ដែលជាជនជាតិខ្មែរដូចសត្វដូចធាតុ ដោយស្រ្តីជនជាតិចិនម្នាក់នោះ បានរំលោភសិទ្ធិការងាររបស់បុគ្គិលិក នេះបើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចៅគិរី សីតលត្ថោ បានធ្វើការបង្ហោះ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើ ក៏បានរៀបរាប់យ៉ាងលំអិតថា៖"#សូមមេត្តាជួយShareឲ្យបានដល់ក្រសួងការងារផងបាទ. ចៅហ្វាយជាជនជាតិចិន ជេរបុគ្គលិកជាជនជាតិខ្មែរ ដូចសត្វធាតុ។ រោងចក្រខេឌី(KD) នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចេញពីរង្វង់មូលចោមចៅប្រម៉ាណជា ៥គីឡូម៉ែត្រ(ផ្នែកខាងស្តាំនៃផ្លូវជាតិលេខ៣) បើតាមការឲ្យដឹងពីកម្មករនៅក្នុងរោងចក្រនោះ គាត់បានបញ្ជាក់ថា រោងចក្រនេះមិនបានគោរពតាមច្បាប់ការងារដែលក្រសួងមាននោះទេ កម្មករមានប័ណ្ណ ប.ស.ស តែប្រើមិនកើតទេ ជាពិសេសអ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះប្រើលុយខ្លួនឯង ពេលសម្រាលក៏ប្រើលុយខ្លួនឯងដែរ។ កម្មករឈឺមានសំបុត្រពេទ្យក៏កាត់លុយដែរ ពេលសុំច្បាប់ម្តងៗ មានខ្សែរទើបសុំបាន និងមានបញ្ហាជាច្រើនទៀត។ នេះជាការផ្តល់ព័ត៌មានមកខ្ញុំបាទ ពីកម្មករនៅទីនោះ ដូច្នេះសង្ឃឹមថាក្រសួងការងារ មេត្តាជួយចុះត្រួតពិនិត្យដោយយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងបញ្ចៀសឲ្យបាននូវរាល់ការសុីសំណូក ដើម្បីបង្វែរព័ត៌មាន"
ទោះបីជាយ៉ាងណានេះគ្រាន់តែជាការលើកឡើងតែម្ខាង រឿងរ៉ាវពិតយ៉ាងណាត្រូវចាំខាងថៅកែចិនស្រីរូបនេះចេញមកបញ្ជាក់សិន។
មានវីដេអូ៖ ប្រភព៖ ចៅគិរី សីតលត្ថោ