លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្រុមការងារចំនួន១១រូប ទៅជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាក់ នៅខេត្តព្រះសីហនុ បន្ទាប់ពីមានវត្តមានជនជាតិចិន ជាច្រើនបង្ក.....
-

ភ្នំពេញៈ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជូនក្រុមការងារចំនួន១១រូប ទៅជួយពង្រឹងសន្តិសុខសណ្តាប់ធ្នាក់ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន នាយឧត្តមសេនីយ៍ផ្កាយ៤ម្នាក់ ឧត្តមសេនីយ៍ឯកផ្កាយ៣ម្នាក់ ឧត្តមសេនីយ៍ទោផ្កាយ២ ចំនួន៦នាក់ ឧត្តមសេនីយ៍ត្រីផ្កាយ១ ចំនួន២នាក់ និងវរសេនីយ៍ឯកម្នាក់។

ការបញ្ជូននាយនគរបាលជាន់ខ្ពស់ទៅខេត្តព្រះសីហនុ​ បានកើតឡើងបន្ទាប់ពីវត្តមានជនជាតិចិនជាច្រើន នៅខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងគំហុុគនិងបង្ករអោយមានបទល្មើសជាច្រើន បង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ និង​ ភ្ញៀវទេសចរផងដែរ​ ៕