ត្រូវការឈាមជាបន្ទាន់ ឈាមជាច្រើនកំផ្លោក ប្រភេទអីក៏បាន... គួរឲ្យអាណិតណាស់ ពីរនាក់ម្តាយកូន ដេកអត់បាយហូប គ្មានលុយសូម្បីតែទឹកផឹក សម្រាកនៅមន្ទីរពេទ្យរយៈពេលពីរអាទិត្យហើយ កំពុងដង្ហើយសូមជំនួយពីពុកម៉ែ បងប្អូន..
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ធន ម៉េងហ៊ាង ដែលពុកម៉ែបងប្អូនបានស្គាល់តាមរយៈសកម្មភាពមនុស្សធម៏ជាច្រើន។ កាលពីមួយម៉ោងមុននេះ ប្អូនប្រុសក៏បានសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយផ្តល់ឈាមដល់ប្អូនប្រុសផង។

យ៉ាងណាមិញ ប្អូនប្រុសក៏បានរៀបរាប់ថា "សូមបងប្អូនជួយដល់គាត់ផង ? គួរអោយអាណិតណាស់ ដេកអត់ បាយហូប ទាំងម្តាយ ទាំងកូន ក្នុងខ្លួន គ្មានលុយសូម្បី តែ ១ សេន ? សម្រាកព្យាបាលនៅមន្ទីរពេទ្យ រយះ ២ អាទិត្យហើយ សូម្បីតែលុយទិញបាយ ហូប គ្មានផង រាល់ថ្ងៃបាយទឹក បានក្រុមគ្រួសារ អ្នកជំងឺក្បែរនោះ អាណិតអាសូរ ចេះតែចែក ម្នាក់មួយចានៗ ប្អូនប្រុស មានដុះដុំសាច់ ប្រភេទ កាច នៅក្នុងពោះ និង មានផ្ទុកជំងឺ ឈាម ស សុីឈាមក្រហម ដែលតម្រូវការឈាម ជាច្រើន សម្រាប់បញ្ចូល ដើម្បីជួយសង្គ្រោះជីវិត ជារៀងរាល់អាទិត្យ ឥឡូវនេះ ប្អូនប្រុស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ គន្ធរបុប្ផា ( ក្រោយវាំង ) ក្រែលេខ ៤៦ . + ប្អូនប្រុស ត្រូវការឈាម ជាច្រើនសម្រាប់ សង្គ្រោះជីវិត ជាបន្ទាន់ បងប្អូនអាចចូលរួមបរិច្ចាគឈាមជួយដល់គាត់ ឈាមប្រភេទណាក៏បាដែរ . ? សូមជួយដល់ ប្អូនប្រុសផង ត្រូវការឈាម ជាបន្ទាន់ ជាច្រើនប្លោក សម្រាប់ សង្គ្រោះជីវិត បងប្អូនអាចចូលរួមបរិច្ចាគឈាមជួយដល់គាត់ ឈាមប្រភេទណាក៏បានដែរ . គាត់សម្រាកនៅមន្ទីរពេទ្យ គន្ធបុប្ផា ក្រោយវាំង ក្រែ លេខ ៤៦ . សម្រាប់ពត៍មានលម្អិត ☎️ 098 993 969"
ប្រភព៖ ធន ម៉េងហ៊ាង