ក្មួយស្រី បើបានឃើញបានដឹងហើយ មេត្តាមករកម្ដាយវិញផង គាត់បារម្មណ៏ណាស់!!! ក្មេងស្រីអាយុ១៤ម្នាក់ បានបាត់ពីផ្ទះមិនដឹងមូលហេតុ បើបងប្អូនបានឃើញ ជួយទំនាក់ទំនង់លេខទូរស័ព្ទខាងក្រោមនេះផង
ខេត្តត្បូងឃ្មុំៈ មកដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរយៈពេល៥ថ្ងៃហើយ ដែលក្មេងស្រីរូបស្រស់ម្នាក់ បានចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ មិនដឹងជាទៅដល់ណា។ ក្មេងស្រីរូបស្រស់ ដែលបាត់ខ្លួននេះ មានឈ្មោះ ហាច ពៅពិសី អាយុ១៤ឆ្នាំ មានលំនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង៩ៈ០៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។ ទោះជាក្រុមគ្រួសារ តាមស្វែងរកយ៉ាងណា ក៏នៅតែគ្មានដំណឹងសោះ ជាហេតុធ្វើឱ្យ ស្ត្រីជាម្តាយមានការព្រួយបារម្ភ ខ្លាចកូនស្រី ត្រូវមនុស្សមិនល្អ បោកបញ្ឆោត នាំយកទៅធ្វើបាប ក៏ប្រកាសតាមរកកូនស្រីឱ្យវិលមកផ្ទះវិញ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។