អន់ណាស់ ធ្វើជាមនុស្សប្រុសនិងគេដែរ!!! នារីម្នាក់ ដោយទ្រាំលែងបាននូវទង្វើរបស់ប្តីមិនបានការ មិនព្រមធ្វើការ ដេកចាំតែស៊ីចាយកម្លាំងញើសឈាមប្រពន្ធ ហើយប្រើហិង្សាវាយធ្វើបាបនាងរាល់ថ្ងៃ រយៈពេល៤ឆ្នាំ ព្រមទាំងបម្រុងអារ.ក សម្លាប់នាងចោលទៀត ពេលនេះ...
ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់លេខ៤២ ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នារីម្នាក់មានឈ្មោះ ប៊ូ ហុង អាយុ២២ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលដែលជាកន្លែងកើតហេតុ។ ដោយទ្រាំលែងបាននូវទង្វើរបស់ប្តីមិនបានការ មិនព្រមធ្វើការ មានឈ្មោះ ឆៃ ចន្តា អាយុ២៣ឆ្នាំ គ្មានមុខរបររកស៊ីអ្វីទេ និងមានស្រុកកំណើតនៅក្នុងភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដេកចាំតែស៊ីចាយកម្លាំងញើសឈាមប្រពន្ធ ហើយប្រើហិង្សាវាយធ្វើបាបនាងរាល់ថ្ងៃ រយៈពេល៤ឆ្នាំមកហើយ ព្រមទាំងបម្រុងអារ.ក សម្លាប់នាងចោលទៀត។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។