ជាការពិតណាស់ សម័យនេះមានមនុស្សស្រលាញ់ភេទដូចគ្នាជាច្រើន មិនថា ប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រីនោះទេ ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក៏មានគូរស្នេហ៍មួយគូរទៀតហើយ ដែលបង្ហាញពីក្តីស្រលាញ់ យ៉ាងពិតប្រាកដ នៅលើបណ្តាញសង្គមហេ្វសប៊ុក របស់ខ្លួន ដោយអ្នកទាំងពីរស្ថិតនៅក្នុងពិធីភ្ជាប់ពាក្យ ហើយក៏ត្រូវបានគេយករូបអ្នកទាំងពីរនាក់មកបង្ហោះជាសាធារណ។ បន្ទាប់ពីមានការចុះផ្សាយយ៉ាងព្រងព្រៀតលើបណ្តាញសង្គមដ៏ដូចជា សារព័ត៏មានក្នុងស្រុកផងនោះ កាលពីថ្ងៃទី២០ ខែកញ្ញា ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ហេង ដារ៉ា រាជ ក៏បានបង្ហើបថា "សុំទោសដែលកុហកថាជាការពិត?គ្រាន់តែខ្ញុំសម្ដែងទេក្នងឈុតរៀបការ"។

ទាក់ទិននិងពិធីភ្ជាប់ពាក្យនេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា " Kakra Video-Clip" បានសរសេរថា ធ្លាប់តែឃើញគេការ ឬ ភ្ជាប់ពាក្យតែតាមfacebookរវាងបុរស និង បុរស តែឥឡូវមកថតមួយរោងនេះឃើញផ្ទាល់ភ្នែក ហើយចង់ការដែរ ហិហិកូន កំលោះ ខ្ញុំនៅទីណា ។

បន្ទាប់មកនៅលើគណនីហ្វេសប៊ុកឈ្មោះ ហេង ដារ៉ា រាជ ដែលជាសាម៉ីខ្លួននៅក្នុងសាច់រឿងនេះផ្ទាល់ក៏បានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយការសរសេរសារថា ៖ "អរគុណ ថាមិនPostទេ តែបើជ្រុលជាចឹងហើយប្រាប់ម៉ងចុះ រយៈពេល ៣ ឆ្នាំហើយ ដែលខ្ញុំរង់ចាំថ្ងៃនេះ ពិតជាសប្បាយចិត្តខ្លាំងណាស់អរគុណដែលបានផ្ដល់គ្រប់យ៉ាងឱ្យខ្ញុំកន្លងមក ថ្ងៃទី ១៦ ខែ ១១ ឆ្នាំ ២០១៨ ជាថ្ងៃចូលរោងការរបស់ខ្ញុំទាំងពីរ" ។

ម្ចាស់សាម៉ីខ្លួនក៏បានបង្ហើបទៀតថា "រយៈពេលបីឆ្នាំគឺវាយូរណាស់សម្រាប់យើងទាំងពីរនាក់???អរគុណសម្រាប់រយៈពេល3ឆ្នាំកន្លងមកនេះ?ដែលអ្នកបានផ្ដល់គ្រប់យ៉ាងអោយខ្ញុំនឹងគ្រួសាររបស់ខ្ញុំ???យើងបានសន្យាគ្នាតាំងពី3ឆ្នាំមុនថាយើងនឹងចាប់ដៃគ្នាក៏សាងគ្រួសារអោយមានសុភមង្គលទៅថ្ងៃអនាគតជានិរន្ត៍??❤ចុះម្ដេចក៏ពេលនេះអ្នកដាច់ចិត្តទៅចោលខ្ញុំ ចំថ្ងៃមង្គលការរបស់យើង?គ្រួសារគ្រប់គ្នារងចាំអ្នកតែអ្នកបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទៅវិញ??
#MV_Song_រោងការបាត់ម្ចាស់???
សុំទោសដែលកុហកថាជាការពិត?គ្រាន់តែខ្ញុំសម្ដែងទេក្នងឈុតរៀបការ???"។











ប្រភព៖ ហេង ដារ៉ា រាជ