រំជួលចិត្តណាស់...លោកតាអរឡើងស្រក់ទឹកភ្នែក ពេលបានឃើញមានអ្នកមកសួរសុខទុក្ខ...(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុក របស់គុណម្ចាស់ កក្តដា សុភ័ណ្ឌ បានបង្ហោះវីដេអូ អមជាមួយនឹងរូបភាព របស់លោកតា ដែលកំពុងតែមានអាពាធស្លាប់មួយចំហៀងខ្លួន អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយគ្មានប្រាក់ក្នុងការព្យាបាល។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់គុណម្ចាស់ បានរៀបរាប់ទាំងទឹកភ្នែកថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់លោកតាដែលមានអាពាធស្លាប់មួយចំហៀងខ្លួនរយះពេលយូរឆ្នាំពុំមានបច្ច័យដើម្បីព្យាបាលនោះទេហើយលោកតាឈឺយំរហូតដល់ស្រក់ទឹកភ្នែកដូចទាំងអស់គ្នាបានឃើញមកហើយចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់លោកតាម្នាក់តិចផងបានទេ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246។


មានវីដេអូ៖
ប្រភព៖ គុណធម៌ជីវិត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។