ក្រុមក្មេងទំនើងឈ្លោះគ្នា ធ្វើឲ្យមន្ត្រីយោធាផ្កាយ២ទៅឃាត់ និងដកកាំភ្លើងបាញ់មេឃ៣គ្រាប់ផ្អើលដល់អាវុធហត្ថនិងសមត្ថកិច្ច
ណារ៉ា
-


ភ្នំពេញ ៖ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ ខណះមន្ត្រីយោធាផ្កាយ២ម្នាក់របួុសដៃ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង០៧ និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងករណីខាងលើនេះផ្ដើមចេញពីក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា ហើយពលរដ្ឋចូលទៅឃាត់តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធតែម្ដង ហើយសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងដែរថា អ្នកបាញ់កាំភ្លើងមួយចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ មានឈ្មោះ អ៊ឹម សុថា ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្ត​មសេនីយ៍ទោ (ផ្កាយ២) អាយុ​៤៨ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុម​បានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅ​ឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា ​​បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។\

​ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕​