កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានរៀបរាប់ ពីជីវិតដ៏កំសត់របស់លោកតាម្នាក់ មានឈ្មោះលោកតា ជួន អាយុ៨៥ ឆ្នាំ រស់នៅ លើទឹកស្អុយ ជ្រាំ ដំបូលកុងផ្លាកែ មានកូនចៅតែជាកម្មកររោងចក្រ កូនខ្លះមិនសូវរវល់ជាមួយនិងលោកតា។
ដោយសារតែអាណិតលោកតាខ្លាំងពេក ប្អូនប្រុសសុំអំពាវនាវដល់សប្បុរសជន មេត្តាជួយសាងសង់ផ្ទះជូនលោកតាផង នៅក្នុងនោះប្អូនប្រុសក៏បានប្រាប់ពីតំលៃផងដែរ។
ប្អូនប្រុសបានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ប្អូនថា "ត្រឹមបងៗម្នាក់អាចជួយ share វិដេអូនេះមួយគឺអាចជួយសាងសង់ផ្ទះថ្មីជូនលោកតាបាន លោកតាមានឈ្មោះលោកតា ជួន អាយុ៨៥រស់នៅ លើទឹកស្អុយជ្រាំ ដំបូលកុងផ្លាកែ មានកូនចៅតែជាកម្មកររោងចក្រកូនខ្លះមិនសូវរវល់ជាមួយនិងលោកតា....ហឹមតោះបងៗជួយម្នាក់បន្តិចដើម្បីបានផ្ទះថ្មីជូនលោកតាផងតម្លៃអាចអសល1000$ឬក្រោមនេះទេ?លោកតារស់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល??
អាចទាក់ទងមចូលរួមជួយសាងសង់ផ្ទះលោកតាបានតាមខ្ញុំបាទផ្ទាល់ 070660088"។



មានវីដេអូ៖
ប្រភព៖ តាំង គឹមឡេង