ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីខាងសិចស៊ី អ្នកនាងស្រីម៉ុច ដែលមានឈ្មោះពិតថា សាវ៉ាត សុវណ្ណី បានសម្តែងនូវការខកចិត្តជាខ្លាំង ព្រមទាំងផ្ញើនូវក្រដាសមួយសន្លឹកដែលជាការស្នើរសុំបញ្ជាក់ ទៅកាន់លោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំពីសេចក្តីព្រមាន ចំពោះការស្លៀកពាក់ធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។
អ្នកនាងបានរៀបរាប់ថា "អគុណគ្រប់គ្នាដែលបានជួយជ្រោមជ្រែងអោយអូនល្បីមកវិញ ។ ពីមុនដែលមានបញ្ហា..តំលៃខ្លួនអូនមិនសូវថ្លៃប៉ុន្មានទេ ហើយ ក៍មិនសូវមានអ្នកចាប់អារម្មណ៍អីដែល ព្រោះការពិតបាត់មុខមកជាយូរហើយ ។ ។ប៉ុន្តែបន្ទាប់ពីមានរឿងហ្នឹងហើយ តំលៃខ្លួនអូនឡើងស្រឺតៗតែម្ដង ហើយមានអ្នកទាក់ទងការងារជាច្រើន តែរដោយហេតុថាគ្មានពេលសំរាប់ការងារទាំងនោះ គ្រប់គ្រាន់ចឹងធ្វើមេផ្ទះដដែល ?? អូននៅចាំបានថាមានអ្នកនិយាយថាអូនធ្វើចឹងដឹងតែល្បីហើយចាំយករង្វាន់អោយអូន។ តែប្ដីអូនប្រាប់ថាមិនអោយយករបស់ប្ដីអ្នកដ៍ទៃទេ វាមិនសមរម្យក្នុងការយករបស់ប្ដីអ្នកដ៍ទៃ ។ ហឺមកុំថាឡើយអូនចង់បានគ្រាន់តែឃើញមុខ ? ហើយក៍មិនដឹងថាមានលុយទិញអោយអូនអត់ផងទេ លឺថាមាន.... ជុំខ្លួន ។ ជំរាបណានិយាយជាទូទៅចំពោះអ្នកដែលជេរខ្ញុំ អ្នកណាខ្លះដែលថាអោយខ្ញុំ អ្នកតែស្ករ កុំចូលចិត្តដៀលគេពេកហាម៉ាត់ឡើងសុទ្ធតែគេហ្នឹងបំផ្លាញវប្បធម៍ជាតិ មើលម្ដុំៗឯងហ្នឹងអោយបានល្អទៅ កុំអោយមានក្លិនចាំមកកាត់ក្ដីថាអោយអ្នកនេះ រឺអ្នកនោះយ៉ាងមិច តិចរើសដាក់ខ្លួនអីណាទៀតទៅ តែបើគិតថាត្រូវហ្នឹងខ្លួនចឹងក៍យកទៅដើម្បីអោយគេគ្រប់គ្នាស្គាល់សណ្ដានផង ។ ថាក្រៅវាល្អផូរផង់ប៉ុណ្ណាហើយក្នុងវិញវារលួយប៉ុណ្ណា ???"។








ប្រភព៖ Srey Mouch