ឱសថធម្មជាតិព្យាបាលជំងឺហៀរសំបោរ គ្រុនក្តៅ ផ្តាសាយ
ណារ៉ា
-

ជំងឺផ្តាសាយ និងគ្រុនក្តៅជាជំងឺដែលងាយនឹងកើត និងឆ្លងបំផុតរាល់ពេលផ្លាស់ប្តូរអាកាសធាតុ បណ្តាលមកពីប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់អ្នកចុះខ្សោយ មិនអាចការពារជំងឺតម្កាត់ផ្សេងៗបានល្អ។

ខាងក្រោមនេះជារូបមន្តធម្មជាតិ ប្រសិនលោកអ្នកមិនចង់លេបថ្នាំ៖

១. ព្យាបាលជំងឺផ្តាសាយ

រុក្ខជាតិ៖ជីរណា និងខ្ញីស្រស់

វិធីធ្វើ និងប្រើប្រាស់៖

-ប្រើជីរណា៤០ក្រាម ខ្ញីស្រស់១០ក្រាម ហាន់ និងបុកខ្ញីដាក់ចូលទឹកក្តៅចំណុះពី១៥០ទៅ៤០០មីលីលីត្រ

-ទទួលទាន ២ ដងក្នុង ១ ថ្ងៃ

-ក្រោយពេលទទួលទានរួច ត្រូវដេកសម្រាកដណ្តប់ភួយដើម្បីឲ្យបែកញើស វានឹងធ្វើឲ្យអ្នកប្រសើរឡើង។

២.ព្យាបាលហៀរសំបោរ គ្រុនក្តៅតិចតួច

គ្រឿងផ្សំ ៖ជីរណា សាច់គោ និងខ្ញីស្រស់

វិធីធ្វើ និងប្រើប្រាស់៖

-ត្រូវការជីរណា ២០ក្រាម សាច់គោហាន់ជាសរសៃតូចៗ ៣០ក្រាម និងខ្ញីស្រស់ ២ទៅ៣ បន្ទះ

-ដាក់ដាំជាមួយទឹក៤០០មីលីលីត្រ

-បរិភោគក្តៅៗអាចបន្ថែមម្រេចចូលបន្តិច

-ក្រោយពេលទទួលទានរួច ត្រូវគេងដណ្តប់ភួយ ដើម្បីឲ្យបែកញើស។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត