ពិតជាពិរោះណាស់! តារាចម្រៀងថ្មី លោកសុផល ទីទី ចេញចម្រៀងមួយបទ អបអរពិធីបុណ្យ​ភ្ជុំបិណ្ឌ ផ្ទុះ ការកោតសរសើរពីសំណាក់មហាជន និងរៀមច្បងជាច្រើនរូប..(មានវិដេអូ)
សីហា
-

ភ្នំពេញ៖ តារាចម្រៀងថ្មី លោក សុផល ទីទី ដែលគេស្គាល់ថា ជាតារាមួយដួង​និយម​ធ្វើ​បទ​ចម្រៀង Original Song ដែល​ទើប​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ចម្រៀង​ថ្មីៗនេះ បានបកស្រាយបទចម្រៀងមួយបទយ៉ាងពិរោះ រណ្តំ ក្នុងរដូវបុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ។

បទចម្រៀងដែលមានការគាំទ្រពីសំណាក់មហាជន និងយុវជាច្រើននោះ មានចំនងជើងថា «ស្រណោះម៉ែចាស់» បទនេះដែរលោកបាននិយាយថា ‌“ខ្ញុំបាននិពន្ធបទនេះឡើង ដើម្បីអបអរពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយម្យាងទៀតនោះ គាត់បានផ្ញើសារនេះទៅកាន់ បងប្អូនខ្មែរ កុំបំភ្លេចអ្នកមានគុណដែលកំពុងរង់ចាំកូនៗ ទាំងចិត្តនឹករំលឹក មួយឆ្នាំម្តង កុំភ្លេចទៅលេងស្រុកកំណើតទាំងអស់គ្នា”។

នេះជា​ពាក្យ​ពេជ្យ ក្នុងហ្វេសប៊ុករបស់គាត់ “MVបទ ស្រណោះម៉ែចាស់ បានមកដល់ហើយ សូមជួយចូលរួមគាំទ្រស្នាដៃខ្ញុំបាទផង ហើយខ្ញុំក៏សូមគោរពខណ្តី អភ័យទោសទុកជាមុនបើសិនជាការរៀបចំនឹងការនិពន្ធផលិត មានកំហុសខុសឆ្គងក្នុងប្រកាណាមួយដោយអចេតនា សូមគោរពផ្ញើរជូនជនរួមជាតិខ្មែរទាំងក្នុងស្រុកនឹងក្រៅស្រុកទាំងអស់ជាទីសណ្តាប់ ជាពិសេសផ្ញើរជូនដល់ពលករដែលបានចំណាក់ស្រុកទៅធ្វើការនៅឆ្ងាយ អំពីលោកឱពុកអ្នកម្តាយនឹងស្រុកកំណើត សូមជូនពររាល់ការធ្វើតំណើររបស់អស់លោក លោកស្រីក្នុងឱកាសបុណ្យភ្ជំបិណ្ឌឆ្នាំនេះពោពេញដោយសុខសុវត្ថភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងនឹងគ្រប់ក្រុមគ្រួសារ សូមអពរះគុណនឹងអគុណ”។

ក្នុងនោះដែរ ក្រោយពីចេញបានរយៈពេលប៉ុន្មានថ្ងៃ មានការរកោតសរសើរ និងគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន ដោយសារតែ MV បានពន្ញាក់អារម្មណ៍បងប្អូន ឲ្យនឹកដល់អ្នកមានគុណ នៅតែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យ​ភ្ជុំបិណ្ឌ បានមកដល់ហើយ។

ក្រោយពីមានការកោតសរសើរពីសំណាក់មហាជនរួចមក ក៏មាន​តារាល្បីៗ ជាច្រើនដួង ក៏នាំគ្នាចាប់អារម្មណ៏ សរសើរនូវស្នាដៃ និពន្ធ និងបកស្រាយ របស់​តារាចម្រៀងពន្លកថ្មី លោក សុផល ទីទី យ៉ាងច្រើនផងដែរ​។ 


ក្នុងបទ «ស្រណោះម៉ែចាស់» សំរាប់បុណ្យភ្ជុំបិណ្ឌ ដែលទទួលបានជោគជ័យ នឹងការកោតសរសើរមិនដាច់ពីមាត់ អំពីតារារៀមច្បង ល្បីៗជាច្រើនដួង ដូចជាលោក ឈឿន ឧត្តម, កញ្ញា ស៊ុន ស្រីពេជ្រ, លោក អេឡិច ចាន់ត្រា, អ្នកនាង ម៉ៅ ស៊ីណាត, លោក សុម៉ាលី, លោក អេនឌី, អ្នកនាង ស៊ីន ឧត្តមផល្លា, លោក សុះ ម៉ាច, អ្នកនាង ស៊ូ ដាណេ, ស៊ីម ស៊ីណាត និងមានតារាជាច្រើនដួងទៀត។


នេះជាជោគជ័យដ៏ធំធេងបំផុត សំរាប់វិស័យចម្រៀងរបស់លោកក្រោយពេលបង្ហាញវត្តមាន ក្នុងសិល្បៈជាលើកដំបូង​។ គួរបញ្ជាក់ថាទន្ទឹមនឹង បទ «ស្រណោះម៉ែចាស់» លោកត្រៀមបទចម្រៀងដែលលោកបាននិពន្ធ និងបកស្រាយរួមមានដូចជាបទ «​កុំស្រឡាញ់គេក្រៅពីបង​», «ម្ចាស់ជីវិត» និងបទ «​Sydney ដួងចិត្ត​» ជាដើម ហើយលោកក៏រំពឹងទុកខ្ពស់ថា នឹងទទួលបានការគាំទ្រពីទស្សនិកជន ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖