ក្រោយពីទទួលដំណឹងអំពីអាការៈជំងឺរបស់អ្នកគ្រូ គង់ ណារី លោកសាន ផានិត ខំស្កាត់ទៅសួរសុខទុក្ខភ្លែត...
-

ភ្នំពេញ៖ ក្រោយពីទទួលបានដំណឹងថា អ្នកគ្រូ គង់ ណារី មានជំងឺដ៏កាចសាហាវជាប់ខ្លួននោះ ក្នុង​នាមជាអ្នកសិល្បៈ តារាចម្រៀង សាន ផានិត ក៏បានទៅសួរសុខទុក្ខអ្នកគ្រូ ព្រមជានឹងថវិការបន្តិចបន្តួច ដើម្បីជួយសម្រាលទុក្ខធូរៈបានខ្លះ។


ម្ចាស់បទ "ជាប់រវល់" រូបនេះក៏បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "អ្នកគ្រូសិល្បះខ្ញុំអ្នកគ្រូ គង់ ណារី គាត់ឈឺហេីយនៅម្នាក់ឯងនិងជាប់រ៉ាប់រងទារកដែលគាត់រើសបានតាមផ្លួវទៀត ហឺ ! កូនគ្មានអ្វីក្រៅពីថវិការខ្លះរួមនិងថវិការសមាគមសិល្ប:មួយចំនួនទៀតមកជួបអ្នកគ្រូទេ លេីសពីនេះកូននិងជួយរ៉ាប់ទឹកដោះគោទារកបន្តទៀតចុះ"។


យ៉ាងណាមិញក៏មានប្រិយមិត្តដែលបានស្គាល់ អ្នកគ្រូ បង្ហាញអារម្មណ៍ក្តុកក្តួល អមជាពាក្យជូនពរដល់អ្នកគ្រូ ឲ្យឆាប់ជាសះស្បើយឡើងវិញផងដែរ៕


ប្រភព៖​ San Phanith