សូមទេវតាតាមថែរក្សាគាត់ផង! ទឹកចិត្តបងប្រុស "ខេមរៈ សិរីមន្ត" បួងសួងដល់វត្ថុស័កសិទ្ធតាមថែរក្សាប្អូនស្រីរបស់លោក "ខេមរៈ ស្រីពៅ" អោយឆ្លងផុតគ្រោះកាច
-

នេះជាសារមួយរបស់លោក ខេមរៈ សិរីមន្ត ដែលបានបង្ហោះក្នុងផេករបស់លោកជាផ្លូវការក្នុងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨  ដោយលាយលំជាមួយនិងសន្ដានចិត្តនឹកស្រណោះដល់ប្អូនស្រីរបស់លោក គឺ ខេមរៈ ស្រីពៅ។ ក្នុងសារមានអត្ថន័យដូចខាងក្រោម៖ 

<<ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញfanដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយគាត់ចង់ឃើញfanគាត់រីករាយគ្រប់ពេលវេលាតែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយខ្ញុំជាបងប្រុសជូនពរប្អូនអោយឆ្លងផុតពេលវរលាដ៏លំបាក់នេះ បើបងប្អូនស្រលាញ់នឹងគាំទ្រគាត់សូមជូនពរគាត់អោយឆ្លងផុតគ្រោះនេះផងដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បះវិញណា>>។

សូមជូនពរប្អូនស្រី ខេមរៈ ស្រីពៅ ឆាប់ជាសៈស្បើយ និងមានសុខភាពល្អ។