មានបងប្អូនណាខ្លះបាត់ម៉ូតូ ...សមត្ថកិច្ចតាមប្រមាញ់រក​ម៉ូតូ១គ្រឿង តាម​ប្រព័ន្ធ​GPS រកឃើញចាប់ម៉ូតូ​ជាច្រើនគ្រឿង
-

ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​ភ្លើង​ឆេះ​រទេះ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ១ បាន​សហការគ្នា​យ៉ាង​យកចិត្តទុកដាក់​ដោយ​ចុះ​តាមដាន​ម៉ូតូ​ដាក់​ប្រព័ន្ធ​GPSដែល​យកមក​ទុក​ក្នុង​បន្ទប់​ជួល​និង​ដកហូត​បាន​ម៉ូតូ​ចំនួន៥គ្រឿងស្ថិតនៅ​ក្នង​បន្ទប់​ជួល២កន្លែង​ស្ថិត​ក្នុងភូមិ ទួល​ពង្រ សង្កាត់ ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពីរសៀល​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។ 


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​មួយគ្រឿង ស៊េរី​ឆ្នាំ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1DG-5386 ចេញ​មកពី​សង្កាត់​ភ្លើង​ឆេះ​រទេះ យកមក​ទុក​ក្នុង​បន្ទប់​ជួល​ក្នុង​ទឹកដី​សង្កាត់​ចោមចៅ​ទី១ ទើប​កម្លាំង​ប៉ុស្តិ៍​ទាំង២បាន​សហការគ្នា​ចុះទៅ​តាម​ប្រព័ន្ធ​GPS ដែល​ម៉ូតូ​ជនរងគ្រោះ​បាន​ភ្ជាប់​នៅ​និង​ម៉ូតូ​រហូតដល់​ការចុះ​តាម​ប្រព័ន្ធ​GPSខាងលើ​ក៏​ចុះ​ទៅដល់​បន្ទប់​ជួល​ខាងលើ​ទើប​ធ្វើការ​ឆែកឆេរ​ក៏ ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ទីនោះ​តែម្តង។ ព្រមទាំង​មាន​ម៉ូតូ​ចំនួន២គ្រឿង​ទៀត​សុទ្ធតែ​ខូច​គ្រាប់​សោ.ក​ទាំងអស់ ហើយ​ថែមទាំង​ដកហូត​បាន​ឧបករណ៍ ដាប់​លេខ​លេខ​តួ​ម៉ាស៊ីន ដុំ​សោ​សម្រាប់​ដូរ ស្លាក​លេខ​ដែល​បន្សល់ទុក​មួយចំនួន និង​ឃាត់ខ្លួន​នារី​ម្នាក់​ឈ្មោះ​ជឿន សុ​ផា ១៩ឆ្នាំ ដែល​ខ្លួន​អះអាងថា ជា​សង្សារ​រ​បស់ជនស​ង្ស័​យ ដែល​រស់នៅក្នុង​បន្ទប់​ជួល​នោះ​ក្រោយមក​ទើប​កម្លាំង​ប៉ុស្តិ៍​ទាំង២ដោយមាន​បញ្ជា​ពី​ថ្នាក់លើ​ទើប​ឈានទៅដល់​ការ​ឆែក​នៅក្នុង​បន្ទ​ប់ជួល​មួយទៀត ដែល​នៅ​កន្លែង​ផ្សេងគ្នា​ដកហូត​បាន​ម៉ូតូ​ចំនួន២គ្រឿង​បន្ថែមទៀត ព្រមទាំង​ស្លាក​លេខ​និង​កាត​គ្រី​ដែល​បន្សល់ទុក​ក្នុង​បន្ទប់​ផងដែរ ក្នុងការ​សហការ​នេះ ដកហូត​បាន​ម៉ូតូ​ចំនួន៥គ្រឿង ស្លាក​លេខ ចំនួន៩ កាត​គ្រី​ចំនួន៦ ព្រម​ទាំ​សម្ភារ:ដែល​សម្រាប់​ផ្លាស់​ផ្តូ​រ​និង​ប្រដាប់​ដាប់​លេខ​មួយចំនួនទៀត ៕



ដោយ៖ ភារ៉ា