Wow អស្ចារ្យមែន!!! មានអារម្មណ៏រំភើបទេ? ពេលឃើញការស្លៀកពាក់ និងការសំដែងរបស់កូនខ្មែរកម្ពុជាក្រោមយើង
-

ទំនៀមទំលាប់ប្រពៃណីគឺមានសារសំខាន់ណាស់សម្រាប់ជនជាតិ ឬប្រទេសនីមួយៗនៅលើសកលលោក ដែលវាជាគ្រឿងសំគាល់ខ្លួនរបស់ប្រទេស ឬជនជាតិ និងកុលសម្ពន្ធនីមួយៗ ក្រៅពីការប្រើភាសានិយាយ ភាសាកាយវិការ សម្រាប់សំគាល់គ្នា ឬបែងចែកគ្នានូវជាតិសាសន៏នោះ គឺ ទំនៀមទំលាប់ ការរស់នៅ និងការស្លៀកពាក់នេះហើយក៏ជាគ្រឿងសំអាង និងសំគាល់ខ្លួនរបស់ជនជាតិមួយ អោយដឹងពីគ្នាទៅមក ស្គាល់គ្នាយ៉ាងច្បាស់ថាជាឈាមរួមជាតិ រួមកំណើតជាមួយគ្នាយ៉ាងជាក់លាក់ ។

ដូចជាខ្មែរនៅកម្ពុជាក្រោម គឺពិតជាល្អហើយ ពួកគេនៅតែគោរពប្រតិបត្តិនៅប្រពៃណីខ្មែររបស់យើងបានយ៉ាងល្អ ផូផង់ ។ដូចជាវីដេអូមួយខ្សែនេះ និងរូបភាពមួយនេះ គឺមានការបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបញ្ចាក់ថា កម្ពុជាក្រោមរបស់ជនជាតិខ្មែរ ដែលធ្លាប់តែរុងរឿង ពេលនេះក៏នៅតែរក្សាទំនៀមទំលាប់ប្រពៃណីនេះផងដែរ ។ ពិតជាគួរអោយសរសើរនៅបងប្អូនខ្មែរ គ្រប់ទិសតំបន់ដែលពួកគាត់នៅតែ គោរពស្រលាញ់ ភាពល្អផូផង់របស់ខ្មែរពីបុរាណកាលមក ។