អាសូរខ្លាំងណាស់...ម្ដាយឈឺពុំមានលុយកាក់សម្រាបមើលម្ដាយ រស់នៅពិបាកទាំងយប់ពិបាកទាំងថ្ងៃ ភ្លៀងមកម្ដងៗនាំកូននាំម្ដាយរត់ទៅឆ្វេងរត់ទៅស្ដាំ រស់ខ្វះមុខខ្វះក្រោយ ពេលខ្លះគ្មានទេអង្ក នាំគ្នាទិញមី៥ទៅ៦កញ្ចប់ឆាជាមួយត្រកួន...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុករបស់ លោក Phorn Chetra​ បានរៀបរាប់ថា "៚សូមជួយចែកសេចក្ដីអាណិតរបស់បងប្អូនបានទៅដល់បងប្អូនសប្បុរសជនផង!.សូមជួយShareពត៌មាននេះផង។

៚រស់នៅពិបាកទាំងយប់ពិបាកទាំងថ្ងៃ ភ្លៀងមកម្ដងៗនាំកូននាំម្ដាយរត់ទៅឆ្វេងរត់ទៅស្ដាំ តើពួកគាត់ត្រូវបន្ដរត់បែបនេះទៀតដល់ពេលណា?

ប្អូនស្រីជាស្ដ្រីមេម៉ាយសព្វថ្ងៃត្រូវរស់ខ្វះមុខខ្វះក្រោយ ពេលខ្លះគ្មានទេអង្ក នាំគ្នាទិញមី៥ទៅ៦កញ្ចប់ឆាជាមួយត្រកួននាំកូនៗនឹងម្ដាយចាស់នាំគ្នាបរិភោគ ដើម្បីគ្រាន់ចង្អែកក្រពះមួយគ្រា។

៚ចំនែកម្ដាយឈឺពុំមានលុយកាក់សម្រាបមើលម្ដាយនោះទេ ប្អូនស្រីសព្វថ្ងៃមានកូនក្នុងបន្ទប់ចំនួន ៦នាក់ ត្រូវរស់ចិញ្ចឹមកូនទាំងវេទនា ហើយប្អូនស្រីត្រូវងើបម៉ោង៤ទាភ្លឺដើម្បីធាក់កង់ទៅលក់ត្រកួនផ្សា បានមួយថ្ងៃមតែ៥០០០០៛តែប៉ុណ្ណោះ។

៚ដូចនេះប្អូនស្រីសុំក្ដីអាណិតមេត្តាពីបងប្អូនសប្បុរសជនសូមជួយគាត់អោយមានស្បៀងអាហារហូបចុកនឹងមានដំបូលប្រ៉ក់ផ្ទះប្អូនអោយជិតគ្រាន់នឹងនាំកូននឹងម្ដាយចាស់បានដេកផង។

៚ហេតុដូចនេះបើមានបងប្អូនណាចង់ជួយប្អូនស្រី សូមទាក់ទង់តាមរយះខ្ញុំបាទphorn chetra លេខ៖096 9988938,085 600076

បញ្ជាក់ប្អូនរស់នៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ផង"។



មានវីដេអូ៖




ប្រភព៖ Phorn Chetra