បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Rathana បានធ្វើការបង្ហោះជីវិតដ៏កំសត់របស់លោកយាយម្នាក់ ដែលរស់នៅក្នុងខ្ទមយ៉ាងកំសត់ រាល់ថ្ងៃលោកយាយមានកូនម្នាក់ដែល តែស្ថានភាពកូនរបស់លោកយាយក៏លំបាកខ្លាំង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏សុំអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក សូមមេត្តាជួយដល់លោកយាយផង ព្រោះគាត់ពិតជាលំបាកខ្លាំងណាស់។
នៅក្នុងគណនីហ្វេសប៊ុករបស់Rathana បានរៀបរាប់យ៉ាងដូច្នេះថា "សូមកុំដាច់ចិត្តអូសរំលងអី សូមជួយ Share ម្នាក់១ដើម្បីស្វែងរកសប្បុរសជនជួយលោកយាយ???
ថ្ងៃនេះខ្ញុំបានមកជួបលោកយាយនៅសៀមរាបហើយ គ្រាន់តែឃើញគាត់ភ្លាមខ្ញុំពិតជាក្តុក្តួលក្នុងចិត្តណាស់ រាល់ថ្ងៃលោកយាយរស់នៅក្នុងខ្ទមម្នាក់ឯង កូនគាត់ស្លាប់អស់ហើយ នៅសល់តែកូនពៅម្នាក់ហើយកូនគាត់ក៏ក្រលំបាកដែរ រាល់ថ្ងៃសៅរ៍គាត់តែងតែបើកបាយសម្លរដែលគេចែកអោយ តែឥលូវគាត់ផ្ដាច់លែងចង់បើកអោយគាត់ហើយ ថ្ងៃខ្លះបានអ្នកជិតខាងអោយមីបន្តិចបន្តួច គាត់ស្គមខ្លាំងណាស់ គួរអោយសង្វែកកពន់ពេក ខ្លួនគាត់ក៏ឈឺដុះសាច់បំពង់ក ដើរបានបន្តិចក៏ហត់ គាត់លើកដៃសំពះសុំសប្បុរសជួយគាត់ផង ហើយគាត់ចង់បានផ្ទះតូចមួយ ព្រោះរាល់ថ្ងៃពេលភ្លៀងម្ដងៗលិច ហើយស្ទើរតែបាក់??? អាស្រ័យហេតុនេះខ្ញុំសូមអំពាវនាវសប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយលោកយាយផង អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 010341984
Name : Nguon Raksmey ???
Please help share ! !

ម្ចាស់គណនីក៏បានបន្តទៀតថា "(ម៉ែចាំមើលផ្លូវកូនណាកូន) នេះជាពាក្យដែលលោកយាយកំសត់និយាយមកកាន់ខ្ញុំ ពេលដែលខ្ញុំលឺពាក្យនេះខ្ញុំក្ដុកក្ដួលណាស់ ??? អ្នកមិនធ្លាប់ជួបមិនយល់ទេ??. កុំភ័យអីម៉ែកូននឹងព្យាយាមជួយរកជំនួយដើម្បីជួយម៉ែ ថ្ងៃអាទិត្យនេះកូននឹងយកគ្រឿងឧបភោគបរិភោគ១ចំនួនទៅជូនម៉ែ??"។







មានវីដេអូ៖
ប្រភព៖ Ah Rathana