មិនត្រឹមតែស្អាតម្យ៉ាងនោះទេ ហើយចិត្តក៏ល្អទៀតផង...ក្នុងឳកាសបិណ្ឌភ្ជុំបិណ្ឌ រតនៈ ពិសី បាននាំយកថវិការ និង គ្រឿងឧបភោគបរិភោគ ទៅជូនលោកតា ពិការ រស់នៅយ៉ាងកំសត់វេទនា ព្រមទាំង...(មានវីដេអូ)
-

ភ្នំពេញ៖ ក្រោយពីការបង្ហោះរូបភាព ក៏ដូចជាវីដេអូរបស់លោកតា លត វ័យ ៧៩ឆ្នាំ រស់នៅយ៉ាងកំសត់វេទនា ក្នុងស្ថានភាពពិការតាំងពីក្មេងផងនោះ តារាចំរៀង រតនៈ ពិសី ក៏បាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ទៅជូនលោកតា ដល់ផ្ទះ នៅសង្កាត់កណ្តាលជ្រំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកតារាស៊ិចស៊ី រូបនេះ ក៏បានធ្វើការបង្ហោះវីដេអូ អមជាមួយខ្លឹមសារ យ៉ាងដូច្នេះថា "បានជិះកាត់ហើយ មិនឲ្យរំលងទេ .. ខ្ញុំ នឹង ចូលទៅជួយគាត់ តាមបំណងខ្លួនឯងឲ្យបាន .. សូមជួយស៊ែអំពើល្អផង.. គាត់ខ្វិន ជើងទាំងពីរ ពិការ តាំងពីក្មេងហើយ ថែមទាំងពិការភ្នែកទាំងសងខាងទៀត

ក្នុងនោះមាន កញ្ញា Bella Rany ជួយជាថវិកា

នឹង កញ្ញា Linda MC ជួយជាថវិកា

នឹង បងប្រុស Hong Meng hour

ក្រៅពីនោះជាថវិកា នាងខ្ញុំផ្ទាល់ ..សូមជូនបុណ្យកុសល ដល់ អ្នកដែលបានស្គាល់នាងខ្ញុំ ..រតនៈពិសី ផងដែរ ???? សាធុសាធុ។



មានវីដេអូ៖



ប្រភពរូប៖ រតនៈ ពិសី