ឱ ស្ងាត់យ៉ាងនេះកំពុងសោមដួងចិត្តខ្ញុំអើយ...លោក ឧកញ៉ា ឌួង ឆាយ ខ្លោចចិត្តពេលបានមកឃើញ ទិដ្ឋភាពខេត្តកំពង់សោម ធ្លាប់តែមានមនុស្សច្រើនកុះករ ពេលនេះប្រែក្លាយទៅជាកន្លែងដែលស្ងាត់ជ្រងំ គ្មានមនុស្សមកលេងកំសាន្ត ព្រោះតែខ្លាចចិនបង្ករឿង (មានវីដេអូ)
លោក ឧកញ៉ា ឌួង ឆាយ ដែលអ្នកទាំងអស់គ្នាបានស្គាល់ ថាជាឧកញ៉ាមួយរូបដែលមានចិត្តធម៏តែងតែផ្តល់ថវិការនិងជួយសង្គ្រោះ មនុស្សដែលគ្មានទីពឹងជាច្រើននាក់ ឥឡូវនេះគាត់មានរឿងហួសចិត្តជាខ្លាំង ព្រោះតែគាត់បានមកកំសាន្តនៅខេត្តកំពង់សោម ដែលគិតថាមានមនុស្សម្នាជាច្រើនមកលេងកំសាន្តនោះ តែបែរជាស្ងាត់ជ្រងំ គ្មានមនុស្សដូចកាលពីមុនសោះ។
លោក ឧកញ៉ា ក៏បានបង្ហោះវីដេអូខ្លោចចិត្ត ពេលបានមកឃើញផ្ទាល់នឹងភ្នែក របស់លោក។ យ៉ាងណាមិញនៅក្នុងវិដេអូឃ្លីបរបស់លោកថា" ឱ ស្ងាត់យ៉ាងនេះកំពុងសោមដួងចិត្តខ្ញុំអើយ"។ លោកក៏បានបន្តទៀតថា " កំពង់សោម យើងធ្លាប់តែមានមនុស្សច្រើនកុះករ ប្រែក្លាយជាស្ងាត់ជ្រងំ គ្មានមនុស្សមកលេងកំសាន្តទៅវិញ បន្ទាប់ពីជនជាតិចិន សម្រុកមករស់នៅ ក៏ដូចជាបើកអាជីវកម្ម និងវិនិយោគ ព្រមទាំងបើកកាស៊ីណូ យ៉ាងច្រើន"។






មានវីដេអូ៖
ប្រភព៖ ឧកញ៉ា ឌួង ឆាយ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។