លោក ឧកញ៉ា ឌួង ឆាយ៖ អភូតហេតុ កោះដុះ នៅពយកំពេញ ខេត្តព្រះសីហនុ...(មានវីដេអូ)
-

លោក ឧកញ៉ា ឌួង ឆាយ ដែលពុកម៉ែ ស្គាល់ថាជាឧកញ៉ាមួយរូប តែងតែចុះជួយចាស់ជរា និង ទុរគតជនជាច្រើន។


យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ លោក ឧកញ៉ា ក៏បានធ្វើការបង្ហោះវិដេអូ ពេលដែលរូបលោកទៅលេងកំសាន្តនៅខេត្តព្រះសីហនុ។ ជាក់ស្តែងលោកបានធ្វើការបង្ហោះវិដេអូ អមជាមួយនឹងពាក្យយ៉ាងខ្លីថា "អភូតហេតុ កោះដុះនៅពយកំពេញ ខេត្តព្រះសីហនុ"។


លោកឧកញ៉ា ក៏បានអំពាវនាវដល់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ មេត្តាជួយធ្វើការស្រាវជ្រាវ និងមានចំណាត់ការយ៉ាងណាចំពោះបញ្ហានេះ។



បើចង់ដឹងថា ខេត្តព្រះសីហនុ មានអភូតហេតុយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖


ប្រភព៖ ឧកញ៉ា ឌួង ឆាយ