ចុមខ្លាំងបាត់!!! មិនត្រឹមតែទុកនូវសារធាតុញៀន ខុសច្បាប់ទេ នៅប្រើហិង្សាទៅលើយុវតី ១៨ឆ្នាំទៀត...
-

បាត់ដំបងៈ កាលពីវេលាម៉ោង៤ៈ៥០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប៊ុន រត្ន័ ហៅប៊ុន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និងម្នាក់ទៀត មានឈ្មោះ ឈឿន ឆៃដែន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកដំបងកែច្នៃ វាយទៅលើនារីរងគ្រោះឈ្មោះ ឈាន សេរីរត្ន័ ភេទស្រី អាយុ១៨ឆ្នាំ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងរ៉ារថភ្លើង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងបួស ហើមជាំក្រោមភ្នែកខាងឆ្វេង និង ហើមជាំដៃខាងឆ្វេង។ មិនត្រឹមតែប៉ុននិង នៅរក្សាទុកនូវសារធាតុញៀន ខុសច្បាប់មួយករណីទៀត។

ក្នុងនោះដែរ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌ ស ស្រអាប់ សង្ស័យមាន សារធាតុញៀនចំនួន៣កូនថង់ ទូរស័ព្ទដៃចំនួន ៣គ្រឿង ដំបងដែកកែច្នៃចំនួន១ នាឡិកាដៃចំនួន១ ចិញ្ចៀនចំនួន២វង់ កាបូបដាក់លុយចំនួន១ ខ្សែ.ក ប្រាក់ចំនួន១ខ្សែ ដែកកេះចំនួន៦ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាំបិតកែច្នៃចំនួន១ដើម ប្រាក់ខ្មែរចំនួន១៣៩,៥០០រៀល​ ប្រាក់ដុល្លា ចំនួន៣ដុល្លារ។ បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕