លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានឧបត្ថម្ភគ្រឿងឧបភោគ និងថវិកាមួយចំនួនដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន៥០នាក់
ភ្នំពេញ ៖ ដើម្បីជាលើកទឹកចិត្តដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ ទាំង ៥០នាក់ ដែលបានលះបង់ពេលវេលាខិតខំបំរើប្រជាពលរដ្ឋ និងការងារសង្គម ជាពិសេសការងារអនាម័យបរិស្ថានក្នុងឱកាសពិធីបុណ្យភ្ចុំបិណ្ឌនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោកអភិបាលរងខណ្ឌ បានធ្វើការជួបសំណេះសំណាល និងបានឧបត្ថម្ភគ្រឿងឧបភោគ និងថវិកាមួយចំនួនដល់កម្លាំងទាំងអស់៕







ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។