កំសត់ណាស់...លោកយាយចំណាស់ម្នាក់ រៀបរាប់ទាំងទឹកភ្នែក ពេលត្រូវគេខ្វះភ្នែក ឲ្យរស់នៅខ្លោចផ្សា ក្នុងផ្ទះជួលកំសត់ តែពេលនេះ...(មានវីដេអូ)
-

នៅក្នុងគណនីហ្វេសប៊ុកគុណម្ចាស់ កក្តដា សុភ័ណ្ឌ បានបង្ហោះសារ អំពីលោកយាយចំណាស់ម្នាក់ ដែលរស់នៅក្នុងផ្ទះជួលគេ អ្វីដែលកាន់តែកំសត់នោះ លោកយាយត្រូវជនតិរិច្ឆាន ខ្វេះភ្នែកគាត់ទាំងសងខាង ដោយគ្មានអាសូរអ្វីបន្តិច។


គុណម្ចាស់បានរៀបរាប់យ៉ាងដូច្នេះថា " សូមមេត្តាអាណិតដល់លោកយាយជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់លោកយាយផងគួរអោយអាណិតលោកយាយណាស់ពិការភ្នេកដោយសារគេខ្វេះភ្នែកគាត់ទាំងពីរ ហើយលោកយាយបាននិយាយផងយំផងថាលោកយាយរស់នៅប្រចាំថ្ងៃបានដោយសារគាត់ជួលគេអោយលក់នំអោយបានមួយថ្ងៃ5000៛ទៅ10000៛ហើយត្រូវជួលផ្ទះគេនៅមួយខែ10$ហើយពេលនេះគេអោយគាត់ចេញហើយឈប់ជួលអោយលោកយាយទៀតហើយគួរអោយអាណិតលោកយាយណាស់គាត់យំរហូតថាមិនដឹងបានកន្លែងណានៅទៀតទេចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្នាមេត្តាជួយដល់លោកយាយម្នាក់តិចផងបានទេតាមសទ្ធាណាញាតិញោម??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។


មានវីដេអូ៖