កម្មក្រាស់ណាស់ទ្រូងផ្លូវក្បែរក្ដាន់ពីរ !! រថយន្តកាមរីបាឡែនប្រលះទ្រូវផ្លូវនៅក្បែក្ដាន់ពីរ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ណារ៉ា
-


ភ្នំពេញ ៖ មិនដឹងថារបាំងថ្មពុះចែកទ្រូវផ្លូវសហព័ន្ធរុស្សីុក្បែរក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រុំប្រទល់ជាមួយសង្កាត់មនោរម្យ ខណ្ឌ៧មករា ដាក់ខុសបច្ចេកទេសឬក៏ផ្លូវតូចម្ខាងធំម្ខាង ដែលធ្វើឲ្យរថយន្តជាច្រើនបានបើកឆ្លងកាត់ទីនោះតែងតែបើកបុកជាញឹកញ៉ាប់ធ្វើឲ្យទ្រូងផ្លូវបាក់បែកសឹករីករិលអស់ទៅហើយ ។ ជាស្ដែងនៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានរថយន្តកាមរីបាឡែនមួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅទីនោះយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AR-6402 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យបាក់របាំងថ្មអស់១កង់ រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនធ្វើឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើនេះទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕