អានឲ្យបានច្រើនដង ទើបយល់....លោក តាន់ គឹមសួរ កោតសរសើរបុរសម្នាក់ ដោយលោកសរសេរថាលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា​ "សំដីមាសរបស់អ្នកមានចំណេះចេះដឹងខ្ពស់"...
-

កាលពីថ្ងៃទី០២​ ខែតុលា លោក តាន់ គឹមសួរ បានលើកឡើងពីវិដេអូឃ្លីបមួយ ដែលមានប្រជាជនខ្មែរជាច្រើនបានធ្វើការ ចែករំលែក តៗគ្នានៅលើបណ្តាញសង្គម ហ្វេសប៊ុក។


យ៉ាងណាមិញ បន្ទាប់ពីមានការចែកចាយវិដេអូនោះរួចមក​ លោកតាន់ គឹមសួរ ក៏បានបង្ហោះវីដេអូ អមជាមួយនឹងសារដែលរូបលោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "កុំចេះតែហ៊ានបញ្ចេញយោបល់ ប្រយ័ត្នលោកពេទ្យពកបញ្ចោរ។ ប្រាប់ហើយថានេះមិនមែនជាកំពង់សោមទេ នេះគ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ សូមលោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារលោកបែបនេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលមានជនមួយចំនួនព្យាយាមធ្វើបាបលោក???"


ដោយឡែកក្រោយពីមានការបង្ហោះសារ អមជាមួយនឹងវីដេអូឃ្លីបនេះរួច ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា​ Sok Lim​ ក៏បានបង្ហោះសារថា "ចង់ហៅ អា តាន់ គីមសួរ ដែលបើកភ្នែកនិយាយភាសារខ្វាក់ទៅស្បថនៅព្រះអង្គ ដង្កាដោយភ្ជាប់មកជាមួយ video និង អ្នកជំនាញព័ត៌មានវិទ្យា ក៏ដូចជាមហាជនចូលរួមស្វែងរក សច្ចៈភាពជាមួយគ្នា ដែលវានិយាយថាគេកាត់ត video រឿងសំរាមហូរពេលផ្លូវ អូរ១ នៅខេត្តព្រះសីហនុដោយបំណងអាក្រក់ ហើយថែមទាំងចាត់វិធានការផ្លូវច្បាប់លើអ្នកចែកចាយរូបភាព និងvideoទាំងនេះផងដែរ សង្គមខ្មែរដែលមានពួកសិល្បៈលីលាដ៏ដូចអាមួយនេះគឺហិនហោចសង្គមតែម្តង។

បើវាហ៊ានទៅស្បថខ្ញុំឲ្យលុយវាបី មុឺនដុល្លាបញ្ចប់អាជីវិតលីលាដ៏វា លើវិស័យសិល្បៈតែម្តង កុំឲ្យបន្តបំភាន់មតិសាធារណៈទៀត"


ក្រោយមកលោកតាន់ គឹមសួរ ក៏បានលើកឡើងថា "សំដីមាសរបស់អ្នកមានចំណេះចេះដឹងខ្ពស់???"។ ក្នុងនោះផងដែរក៏មានអ្នកចូលមកខមិនលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកទាំងពីរ ផងដែរ។ ចុះបងប្អូនយល់យ៉ាងណា ចំពោះសារខាងលើនេះ???


មានវីដេអូ៖