បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស Nimith Keo បានរៀបរាប់ពីជីវិតដ៏កំសត់របស់លោកតាម្នាក់ ដែលរស់នៅជាមួយកូនដែលមាន ហើយកូនក៏មានសភាពមិនល្អដែល( ពិការភ្នែក) តែធ្វើយ៉ាងណា ដើម្បីចិញ្ចឹមលោកអ្នកមានគុណឲ្យបានល្អ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសបានរៀបរាប់ថា "លោកតាឈ្មោះ អៀង ព្រះជន្ម 81 ឆ្នាំ និង អ៊ុំស្រីអូន អាយុ 50 ឆ្នាំ រស់នៅភូមិគោកងួន ឃុំ្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រាល់ថ្ងៃពួកគាត់ទាំង២រស់នៅយ៉ាងវេទនា ដោយងងឹតភ្នែកមើលមិនឃើញទាំង២នាក់ កាលមុនអ៊ុំស្រីនៅមើលឃើញខ្លះហើយដើរសុីឈ្នួលកោសខ្យល់ បោកខោអាវ លាងចាន អោយគេបានប្រាក់បន្តិចបន្តួចចិញ្ចឹមឳពុកជរាដែលមើលមិនឃើញ និងមានជម្ងឺប្រចាំកាយ ប៉ុន្តែពេលនេះអ៊ុំស្រីងងឹតភ្នែកមើលអ្វីមិនឃើញ បានអ្នកជិតខាងជូនបាយសម្លរបន្តិចបន្តួច ថ្ងៃខ្លះគ្មានអ្វីហូបទេ រីឯផ្ទះវិញគឺធ្លុះធ្លាយគ្រប់ទីកន្លែង ពេលភ្លៀងម្ដងៗលិចមិនអាចសំរានបាន អាស្រ័យហេតុនេះនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់ពួកគាត់ផងដើម្បីធ្វើតូចល្មម និងទិញគ្រឿងឧបភោគបរិភោគជូនពួកគាត់ ??? ភ្ជុំរួចនាងខ្ញុំនឹងទៅជួបពួកគាត់ម្ដងទៀត បើបងប្អូនសប្បុរសជនមានបំណងចង់បរិចាកថវិការដើម្បីជួយពួកគាត់សូមទំនាក់ទំនងតាមលេខទូរស័ព្ទ
Chav Mearnup. Chav Mearnup. 093 633 500 ។












មានវីដេអូ៖