ក្រោយពីមានរឿងរ៉ាវកក្រើកបណ្ដាញសង្គមទាក់ទងការបង្ហោះសារព្រមានពីកញ្ញា ធី សុវណ្ណថា ទៅលើយុវជន យិន ហេង ហៅ ចំប៉ីខ្មៅ អោយទុករយៈពេល២៤ម៉ោងអោយចេញមុខសុំទោសជាសាធារណៈនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនគាំទ្រ រហូតមានបុរសម្នាក់ហ៊ានចេញលុយថ្លៃមេធាវីឲ្យកញ្ញា ធី សុវណ្ណថា ក្នុងការប្ដឹងចាប់ ចំប៉ីខ្មៅ ដាក់គុកថែមទៀតផង ។

ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរក៏មានម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ច័ន្ទ សន្តិភាព ចេញមុខការពារថា ចំប៉ីខ្មៅ បកស្រាយនោះមិនខុសឡើយ ។ ម្ចាស់ហ្វេសប៊ុកខាងលើសរសេររៀបរាប់ថា៖ «ចំប៉ីខ្មៅ បកស្រាយមិនខុសទេ ខុសតែអ្នកមិនដឹង!! សូមអានឯកសារសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជារបស់លោក អាដេម៉ារ ឡឺត្លែរ (ទំព៍រ 38 - 44) និងដេវីឌឆាលណ្ឌ័ល័រ ( ទំព័រ 19 - 35)» ។

គាត់បន្ដថា៖ «ឃើញគេចុះផ្សាយ និងប្រកែកគ្នាជេរគ្នាប្រមាថគ្នាដោយសាររឿងឈុតបវកញ្ញាខ្មែរនរណាបកស្រាយយ៉ាងម៉េចក៏មិនខុសដែរ វាជាទស្សនៈ តែត្រូវច្បាស់លើឯកសារយោងផង!! បើនិយាយពីអំឡុងសតវត្សទី៧ ខ្មែរនៅឥទ្ធិពលឥណ្ឌាខ្លាំងមែន!! សុំទោស មិនមានពេលច្រើនសរសេររៀបរាប់ទេ !» ៕











