លោក សុវត្ថិ មុនីវណ្ណ គ្រាន់តែបង្ហើបពាក្យថា «នឹក» ធ្វើឲ្យអ្នកគាំទ្រ សម្រុកសួរដេញដោលឥតល្ហែរ...
-

ភ្នំពេញ៖ តារាពន្លកថ្មីដែលបានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័ស តាមរយៈក្បាច់រាំ ច្រៀង បូករួមទាំងរូបរាងស្រស់សង្ហាទៀតនោះ បានធ្វើនារីជាច្រើន កំពុងតែលួចសម្លឹងតិចៗលើរូបលោកផងដែរ ។ បុរសសង្ហាដែលត្រូវជា កូនប្រុសច្បងលោក ព្រាប សុវត្ថិ , លោកសុវត្ថិ មុនីវណ្ណ បានបង្ហោះសារលើបណ្តាញផ្ទាល់របស់ខ្លួន ក្រោមពាក្យមួយមាត់ថា  «នឹក» បង្កឲ្យនារីៗចាប់អារម្មណ៍ និងលួចបង្ហើបចិត្តបេតីលើរូបលោកដែរ ព្រមទាំងមានអ្នកខ្លះមិនសូវបង្ហាញចំៗនោះទេ តែក៏មាននារីមួយចំនួនខមិន ជាលក្ខណៈលេងសើចថា «នឹកខ្ញុំមែន?»។


តារាពន្លកថ្មី តែមានទីផ្សារជាច្រើនរូបនេះ មិនបានសំដៅទៅលើនារីម្នាក់ណានោះ គឺថា «នឹកអ្នកទាំងអស់គ្នា»។ យ៉ាងណាមិញ រូបលោកផ្ទាល់ក៏បានអរគុណដល់អ្នកគាំទ្រ ដែលតែងតែគាំទ្ររូបលោក និងប្អូនរបស់ផងដែរ។



ប្រភពរូប៖ សុវត្ថិ មុនីវណ្ណ