ប្លែកមែនទែន!!! ពិធីបុណ្យ​សំអាតសាក​សព​ដូនតា ៣ឆ្នាំ​ម្ដង របស់ជនជាតិឥណ្ឌូណេស៊ី គាស់សពយកមក​ស្លៀក​ពាក់ សំលៀក​បំពាក់​ថ្មី​ឲ្យ​ ដើម្បី​បង្ហាញ​ពីក្ដី​ស្រលាញ់ និង​ការ​គោរព
-

Ma’nene ដែលមានន័យថា ពិធីសំអាតសាកសព គឺជាពិធីបុណ្យមួយរបស់ជនជាតិ Torajan នៅក្នុងប្រទេស ឥណ្ឌូណេស៊ី។ នៅក្នុងពិធីបុណ្យមួយនេះ សាកសពដូនតាត្រូវបានកូនចៅជំនាន់ក្រោយ គាស់ចេញពីផ្នូរ និងតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ថ្មីឲ្យ ពេលចប់ពិធីសាកសពនឹងត្រូវយកទៅកប់ជាថ្មី។ ពិធីបុណ្យមួយនេះ មិនមែនទើបតែបង្កើតឡើងនោះទេ ដែលរាប់មកដល់ពេលនេះមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយវាត្រូវបានជនជាតិ Torajan ប្រារព្ធធ្វើរៀងរាល់៣ឆ្នាំម្ដង ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការគោរព ៕

ប្រភព ៖ cambomag