ព្រះអើយកំសត់ម្លេះ! បងប្អូនអោបយំលាគ្នា ទៅរស់នៅក្នុងមណ្ឌល ព្រោះតែជនល្មោមកាម ចាប់រំលោភ ហើយប៉ុនប៉ងសម្លាប់...
សីហា
-

កាលពីថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ទៅក្មេងស្រីម្នាក់ ដែលត្រូវជនល្មោមចាប់ រំលោភ ហើយប៉ុនប៉ងសម្លាប់បំបិទមាត់ ដោយ ប្រើកាំបិតមុតស្រួច ចាក់ចំបន្ទោះដៃ ហើយសន្លប់ រួចក៏ចាប់រំលោភទាំងកំរោល រហូតដល់បានសំរេច។

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Mam Somaly បានសំដែងនូវក្តីរន្ធត់ដល់ក្មេងស្រី ដ៏គួរឲ្យអាណិត ដោយគាត់បានសរសេរថា៖ 

កូនម្តាយអេីយហេតុអ្វីក៏កំសត់យ៉ាងនេះ ? នាងប្អូនលានាងបង ដេីម្បីទៅរស់នៅក្នុងមណ្ឌល ?២ នាក់បងប្អូនយំអោបគ្នា នាងបងយំផង និយាយរៀបរាប់ផង ?ហេតុអ្វីរឿងអាក្រក់កេីតលេីប្អូនទៅវិញ ??នាងតូចអាយុ ៧ឆ្នាំត្រូវជនល្មេីសចាក់ពីកាំបិតបន្ទោះចំដៃហេីយវាយអោយសន្លប់រួចរំលោភទាំងកំរោលរហូតបានសំរេច ??ក្រោយរំលោភរួចជនល្មេីសប៉ុនប៉ងសំលាប់នាងតូចដេីម្បីបំបិទភ័ត្តតាង តែត្រូវបានម្តាយជនរងគ្រោះមកទាន់ ស្រែកហៅកូន ?ឃេីញកូនមានស្ថានភាពសុទ្ធតែឈាម ?ប្រឡាក់ពេញខ្លួន ?រន្ធត់ស្ទេីរសន្លប់ ?ក៏ប្រញាប់ស្ទុះរត់ឡេីងទៅលេីផ្ទះ ហេីយប្រទះ នឹងជនល្មេីសដែលមានកាំបិតនៅដៃ ប៉ងសំលាប់បំបិទមាត់ ដោយភ័យពេកនាងជាម្តាយស្រែកឆោឡោឡេីងដេីម្បីអោយអ្នកជិតខាងមកជួយ ??នាងតូចត្រូវជនល្មេីសចាក់នឹងកាំបិត ច្របាច់ក ទះកំភ្លៀង ធ្វេីអោយនាងមេីលអ្វីមិនឃេីញ នាងត្រូវសំរាកព្យាបាល នៅមន្ទីពេទ្យជិតមួយខែ ឥឡូវបានធូរស្បេីយហេីយ នាងមិនហានត្រលប់ទៅផ្ទះវិញទេ ដោយសុំមករស់នៅអង្គការ Afesip Cambodia ខ្ញុំសូមអំពាវនាវដល់លោកពុកអ្នកម្ដាយ សូមលោកមេត្តកុំទុកកូនអោយនៅម្នាក់អែង សូមកុំទុកចិត្ត មនុស្សជំវិញខ្លួន. ?❤️