លោក Simon Cowell​ ស្ទើរតែលួសព្រលឹង ពេលឡើងសម្តែងជាមួយបេក្ខជន...(មានវិដេអូ)
-

បេក្ខជនម្នាក់ បានធ្វើឲ្យអ្នកទស្សនា និងគណកម្មការទាំងបួន ស្ទើរលួសព្រលឹងម្តងៗ រាល់ពេលដែលលោកសម្តែង។ តួយ៉ាង បេក្ខជនលោក Aaron Crow ក៏បានអញ្ជើញ គណកម្មការ លោក Simon Cowell​ មកចូលរួមសម្តែងជារូបលោកផងដែរ។ អ្វីដែលគួរឲ្យតក់ស្លត់បំផុតនោះ គឺនោះប្រអប់បញ្ឈររបស់លោក Aaron Crow មានដាក់កាំបិតចុងស្រួចនៅខាងក្នុង ជាហេតុធ្វើឲ្យអ្នកចូលរួមទស្សនា នៅក្នុងស្ទូឌីយូ និងគណកម្មការភ័យយ៉ាងខ្លាំង។


ខណៈពេលជិតចប់ទៅហើយ បេក្ខជនម្នាក់នេះ ទទួលប៊ូតុងក្រហមពីគណកម្មការស្រីម្នាក់ ដោយសារការភិតភ័យ និងមិនចង់ឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះឡើយ។ បើនិយាយពីគណកម្មការ លោក Simon Cowell មានអាការៈភ័យខ្លាំងណាស់ ពេលឡើងទៅសម្តែងនោះ។ យ៉ាងណាមិញ នៅក្នុងការសម្តែងនេះ មិនមាននរណាម្នាក់ គ្រោះថ្នាក់ ឬរងរបួសអ្វីឡើយ។


កម្មវិធី America's Got Talent 2018 បានធ្វើឲ្យអ្នកចូលរួមប្រកួតជាច្រើនបានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន យ៉ាងពិតប្រាកដ។


ខាងក្រោមនេះ ជាវិដេអូរបស់បេក្ខជន ដែលបានធ្វើការសម្តែង៖


ប្រភព៖ Got Talent Global