ខ្លាំងមែន!!! យុវជនម្នាក់ បើកម៉ូតូកង់បីឥណ្ឌា បុករថយន្តពីក្រោយ មិនទទួលកំហុស
-

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៤០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ យុវជនម្នាក់រួមដំណើរនិងយុវជនម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បុករថយន្តហាយប្រីត ប្រភេទតាក់ស៊ីឯកជនពីក្រោយរងការខូចខាតតិចតួច រួចមិនទទួលកំហុសចោទថា រថយន្តជាអ្នកខុសទៅវិញ។

តាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តម៉ាក កាមរី ហាយប្រីត មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2N-1988 ប្រភេទរថយន្តតាក់ស៊ីឯកជន ដឹកភ្ញៀវម្នាក់ ពីម្តុំផ្សារទួលទំពូង យកទៅដាក់នៅម្តុំផ្សារដីហ៊ុយ បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកចំណុចកើតហេតុខាងលើ ស្តុបចរាចរណ៍ភ្លើងខៀវកំពុងតែធ្វើដំណើរទៅមុខ ស្រាប់តែមានយុវជនម្នាក់ រួមដំណើរនិងយុវជនម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-4496 មកពីក្រោយ បុកបញ្ឆិតកាងរថយន្តខាងក្រោយ ផ្នែកខាងស្តាំ បណ្តាលឲ្យរបកថ្នាំតិចតួច បន្ទាប់មកភាគីទាំងសងខាងបានប្រកែកតឹងសរសៃ ក ដាក់គ្នា ដោយភាគីខាងម៉ូតូកង់បីមិនទទួលកំហុស ហើយចោទថា ខាងរថយន្តជាអ្នកខុសទៅវិញដោយមិនព្រមសម្របសម្រួល។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីសងខាងសម្របសម្រួលគ្នាម្តងទៀត ដោយភាគីបង្កព្រមទទួលកំហុសនិងចេញសំណងទៅឲ្យភាគីខាងរថយន្តចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕