គណៈកម្មការ Miss Grand Cambodia ទទូចសុំឲ្យអ្នកគាំទ្របវរកញ្ញាកម្ពុជា បញ្ឈប់សកម្មភាព កាត់តរូបភាព​ និងការប្រមាថមើលងាយបវកញ្ញាប្រទេសដទៃបន្តទៀត ហើយបែរមកធ្វើការបោះឆ្នោតជូនបវរកញ្ញាកម្ពុជាវិញ.... កម្ពុជា ឈ្នះ ឈ្នះ
-

ការឈ្លោះប្រកែក ការមិនពេញចិត្ត តែងតែកើតមានឡើង រាល់ក្នុងការប្រកួតនីមួយៗ។ តួយ៉ាងដូចជាការប្រកួត Miss Grand International 2018 ដែលមានកញ្ញា ឌី លីកា ជាបវកញ្ញា Miss Grand Cambodia កំពុងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅប្រទេសភូមា ដោយមានការជួយគាំទ្រពីសំណាក់ពុកម៉ែ បងប្អូនកម្ពុជាទាំងអស់។ នៅក្នុងការបោះឆ្នោតបវរកញ្ញានេះផងដែរ គេសង្កេតឃើញមានការ ប៉ះទង្គិចគ្នាគឺជម្លោះពាក្យសម្តីរវាងអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្របវកញ្ញាប្រទេសមួយចំនួននៅក្នុងការប្រកួតប្រជែងមួយនេះ។


ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់ផេក Miss Grand Cambodia ផ្ទាល់ បានសូមអំពាវនាវដល់បណ្តាអ្នកគាំទ្រទាំងអស់ មេត្តាឈប់ជាបន្ទាន់នូវការយករូបបេក្ខនារីបវរកញ្ញានៃប្រទេសដទៃបន្តទៀតអី។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងលំអិតដូច្នេះថា៖


"សូមគោរព និងជម្រាបសួរប្រិយមិត្ត!​ គណៈកម្មការនៃកម្មវិធីប្រកួត Miss Grand Cambodia សូមទទូចម្តងហើយម្តងទៀត សូមមេត្តាប្រិយមិត្តមួយចំនួន ឈប់ជាបន្ទាន់នូវការយករូបបេក្ខនារីបវរកញ្ញានៃប្រទេសដទៃមកកែច្នៃ ឬបន្ថែមអ្វីមួយដែលប្រាកចាកការពិត ទោះនោះជារឿងពិតក៏ដោយ ប៉ុន្តែវាពុំមែនជារឿងមួយដែលគប្បី ឬសមគួរ ក្នុងនាមយើងជាខ្មែរ ក្នុងនាមយើងជាអំបូរអ្នកមានវប្បធម៌ខ្ពង់ខ្ពស់នោះឡើយ។ តើជារឿងគប្បី ឬត្រឹមត្រូវដែរឬទេ ក្នុងពេលដែលអ្នកគាំទ្របេក្ខនារីបវរកញ្ញារបស់ប្រទេសខ្លួន រួចវាយប្រហារចំពោះបេក្ខភាពប្រទេសដទៃ? អ្វីក៏ដោយ ប្រទេសណាមួយមានសកម្មភាពអ្វី ក៏គណៈកម្មការកម្មវិធីប្រកួត Miss Grand International តាមដាន និងកត់ត្រាទុកចំពោះបញ្ហាដែលបានកើតឡើងនោះដែរ។ សូមមេត្តាចូលរួមគាំទ្រ តែចំពោះបេក្ខភាពកម្ពុជា គឺគ្រប់គ្រាន់ហើយ។ សូមថ្លែងអំណរគុណ !"


គណៈកម្មការនៃកម្មវិធីប្រកួត Miss Grand Cambodia ​បានបន្តទៀតថា "ប្រសិនបើអ្នកបានជួបប្រទះ ឬអានឃើញ ផេកឬខមមិន ដែលនិយាយពីជនជាតិកម្ពុជា នៅក្នុងផ្លូវមិនល្អ សូមអ្នកទាំងអស់គ្នាកុំឆ្លើយតប.....សូមចុច Report ទៅកាន់ ហ្វេសប៊ុក។ ប្រសិនបើកាន់តែមានអ្នកចុច Report ច្រើន នឹងឃើញប្រសិទ្ធភាពកាន់តែលឿន ហើយ ហ្វេសប៊ុករបស់អ្នកទាំងនោះ នឹងត្រូវបាន ban ដោយប្រព័ន្ធរចនាសម្ព័ន្ធនៃហ្វេសប៊ុកដោយស្វ័យប្រវត្តិតែម្តង។ចំណែកអ្នកទាំងអស់គ្នាក៏គួរតែបញ្ឃប់ ការនិយាយពីអ្នកដ៏ទៃនៅក្នុងផ្លូវមិនល្អដូចគ្នាដែរ ពីព្រោះនឹងធ្វើឱ្យជនជាតិកម្ពុជាត្រូវបានគេមើលមកថាមិនល្អ ហើយអាចនឹងត្រូវបានចុច Report ដូចគ្នាដែរ"។


ប្រភព៖ Miss Grand Cambodia