កាលពីពេលកន្លងមក K01 បានធ្វើការឡាយវីដេអូ ដែលថា មានករណីគ្រូរំលោភសិស្សខ្លួុនឯងហើយសំលាប់ព្យួុរនៅក្នុងព្រៃគុបកំពង់ភ្លុកនោះ ខណៈពេលនេះ អាជ្ងាធរ ឃុំកំពង់ភ្លុក សូមធ្វើការបដិសេធទាំងស្រុង។

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "គុជស៊ាក់ សិរីវត្ថានា" បានធ្វើការបង្ហោះសារយ៉ាងដូច្នេះថា៖
"យើងខ្ញុំជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានដែល លោក k01 បានផ្សាយថាមានករណីគ្រូរំលោភសិស្សខ្លួុនឯងហើយសំលាប់ព្យួុរនៅក្នុងព្រៃគុបកំពង់ភ្លុកនោះមិនមែនជារឿងពិតឡើយ សូមកុុំយល់ច្រឡំ សាច់រឿងនោះជាសាច់រឿងដែលក្រុមលោកk01 បានមកថតកុនរឿង ខ្មោចនាងគរ អោយផលិតកម្ម ថោន នៅក្នុងព្រៃគុបកំពង់ភ្លុក សូមលោកk01 បកស្រាយសុំទោសប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ពាក់ពន្ធ័និងព័ត៌មានខាងលើជាសាធារណៈជាបន្ទាន់ "។
លោកបានបន្តទៀតថា "យើងខ្ញុំក្នុងនាមជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមបញ្ជាក់ថារូបភាពដែលបងប្អូនភ្ញៀវជាតិនិងអន្តរជាតិ បានឃើញសាកសពក្លែងក្លាយដែលក្រុមថតកុនរបស់ផលិតកម្ម ថោន យកមកចង់ព្យួុរក្នុងព្រៃគុបកំពង់ភ្លុក គ្រាន់តែជារូបភាពក្នុងការសម្តែងទេសូមកុំយល់ច្រឡំ ។ ហើយសូមអោយផលិតកម្មថោននិង លោក k01 ចេញមុខបកស្រាយជាបន្ទាន់ ។ សូមបងប្អូនដែលស្រលាញ់តំបន់ កំពង់ភ្លុក ជួយ share អោយដល់ផលិតកម្ម ថោន និង លោក K01 ឃើញផង"។


ប្រភព៖ គុជស៊ាក់ សិរីវត្ថានា