តាមពិតមានរឿងចឹងសោះ...លោក វិសាល បាត់មុខពីសិល្បៈមួយរយៈពេល ដោយសារតែ...
ប្រិយមិត្តប្រាកដជាបានស្គាល់លោក សាន់ វិសាល រួចមកហើយថា លោកគឺជាពិធីករមួយដ៏ល្បី និងមានប្រជាប្រិយភាព យ៉ាងខ្លាំង នៅក្នុងកម្មវិធីCambodia Karaoke និង កម្មវិធី Cambodia’s Got Talent ជាដើម។

អ្វីដែលជាចំងល់របស់មហាជននោះ គឺមួយរយៈពេលនេះ ហាក់បីដូចជាមិនឃើញវត្តមានរបស់លោក ទាល់តែសោះ។ ចំងល់ទាំងនេះបានបង្ហើបឡើង នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ដែលរូបលោកបានបង្ហោះសារថា៖

"ខ្ញុំឆ្លងកាត់ការវះកាត់អស់ប៉ុន្មានអាទិត្យនេះរួចរាល់ហើយ ព្រោះតែជំងឺខ្ញុំមិនអាចបំពេញការងារបាន មិនយូរមិនឆាប់យើងនិងបានជួបគ្នាហើយ សូមទោសដែលមិនបានជួបនិងធ្វើការជាមួយបេក្ខជនទាំងអស់ក្នុងវគ្គ live show ក្នុងកម្មវិធីCambodian Got talent រដូងកាលទី២ នេះ សូមចូលរួមគាំទ្រអ្នកមានសមត្ថភាពទេពកោសល្យជាបន្តក្នុងកម្មវិធី Cambodia got talent លើកញ្ចក់ទូរទស្សន៍ហង្សមាសhdtv"។

















ប្រភព៖ រូប Visal San
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។