ក្មួយស្រីបង្កើត អ្នកនាង សុគន្ធ និសា លេចមុខលើឆាកសិល្បៈ ទាំងវ័យក្មេង ហើយថែមទាំងស្រស់ស្អាត មិនចាញ់ មីងឡើយ...
-

ភ្នំពេញ៖ កាន់តែមានវ័យជ្រេបន្តិច តែអ្នកនាង សុគន្ធ និសា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង សម្រស់នៅតែស្រស់ស្អាត មិនចាញ់តារាក្រោយៗឡើយ។


យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់ក្មួយស្រីបង្កើតរបស់ អ្នកនាង សុគន្ធ និសា វិញ គឺស្រស់ស្អាតមិនចាញ់តារាប៉ុន្មានទេ។ កាលពីថ្មីៗនេះ ក្មួយស្រីទាំងពីររបស់នាង បានឡើងកម្មវិធីមួយរបស់ប៉ុស្តិ៍ PNN ហើយពួកគេថែមទាំងទទួលបានជ័យជំនះ ក្នុងការលេងហ្គេមថែមទៀតផង។


ដោយឡែកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនម្តាយបង្កើត របស់ក្មេងស្រីទាំងពីរ បានបង្ហោះថា៖ "ថ្ងៃនេះSethikaចូលរួមកម្មវិធីគ្រួសាររីករាយ ជាមួយម៉ាក់និងប្អូន ឈ្នះទាំង៣វគ្គម៉ង"។


ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ក្មួយស្រីរបស់អ្នកនាង សុគន្ធ និសា ទាំងពីរមិនត្រឹមតែស្រស់ស្អាតដូចនាងនោះទេ ក៏ប៉ុន្តែពួកគេក៏មានភាពវ័យឆ្លាតមិនណយដែរ។ ជាពិសេស អាចនិយាយបានថា ជាលើកទីមួយ ដែលក្មួយស្រីនាង លេចមុខក្នុងកម្មវិធី លើឆាកបែបនេះ ហើយក៏មានអ្នកខ្លះ បាននិយាយថា ស្រស់ស្អាតយ៉ាងដូច្នេះ អាចនឹងដើរលើផ្លូវសិល្បៈ ដូចមីងដែរ៕



ប្រភព៖ PON SETHIKA