ក្រោយពេលចំប៉ីខ្មៅ បានចេញមុខសុំទោសជាសាធារណៈហើយ នៅពេលនេះលោក វិន វាសនា (Tavan Jalerm) ក៏បាន...
-

កាលពីពេលថ្មីៗនេះ កញ្ញា ធិី សុវណ្ណថា បានធ្វើឲ្យអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនមានការគាំទ្រនាង យ៉ាងខ្លាំង ដោយនាង បានព្រមានយ៉ាងខ្លាំងៗ​ទៅលើចំប៉ីខ្មៅ ដែលបានមើលងាយ ដែលបានប្រមាថតំណាងជាតិរបស់ខ្មែរ។


យ៉ាងណាមិញ ចំប៉ីខ្មៅ ក៏បានធ្វើការសុំទោសចំពោះកំហុសឆ្គង ជាសាធារណៈ ក៏ដូចជាកូនខ្មែរទាំងមូល។ ស្រាប់តែកាលពីព្រឹកមិញនេះ ធី សុវណ្ណថា ក៏បានប្រមានទៅកាន់ អាខោន Tavan Jalerm សូមបញ្ឈប់ជាបន្ទាន់ ការបន្តបកស្រាយលើឈុតតំណាងជាតិរបស់ខ្មែរដូចទៅនឹងចំប៉ីខ្មៅដែរ។


ក្រោយពីទទួលបានបានដំណឹងនេះភ្លាម លោក Tavan Jalerm ក៏បានឆ្លើយតបទៅវិញថា "ញុបាទ វិន វាសនា(Tavan Jalerm)សូមបញ្ឈប់រឿងគ្រប់យ៉ាងត្រឹមម៉ោងនេះ ដោយក្ដីស្រលាញ់ គោរព រាប់អាន ទៅកាន់កញ្ញា ធី សុវណ្ណថា អគុណដែលកញ្ញាចូលរូមការពារ វប្បធម៍ខ្មែរ ហេីយសូមទោសទៅកាន់មន្ត្រីជំនាញ សូមទោសប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅស្រុក ទាំងអស់???"។



ប្រភព៖ Tavan Jalerm