បើចង់រៀបការត្រូវគិតអោយច្បាស់មុនសិនចាំសម្រេច ព្រោះជីវិតមានគ្រួសារមិនស្រួលដូចការគិតនោះទេ!
-

មុនពេលដែលយេីងសំរេចចិត្តរៀបការជាមួយនឹងអ្នកណាម្នាក់ យើងត្រូវហ៊ានទទួលយក និងរៀបការដោយក្ដីស្រលាញ់ចេញពីបេះដូងយេីងតែម្ដង ហេីយបេីយេីងសម្រេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមានតួនាទីសំខាន់បំផុតសម្រាប់ជីវិតរបស់យើង គឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឫក៏ធ្វេីការរកលុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ។

កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបានអោយសោះ ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចចិត្តថារៀបការ ព្រោះជីវិតនូវលីវគឺមិនដូចជីវិតមានគ្រួសារនោះទេ។ ហើយខាងក្រោមនេះជាប្រយោគទាំង១០ឃ្លារសម្រាប់អ្នកដែលចង់រៀបការ សូមអានដោយយកចិត្តទុកដាក់ និងធ្វើការវិនិច្ឆ័យដោយខ្លួនឯង។

1. សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេត ឬមួយឆាវ!

2. សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ!

3. សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!

4. សូមកុំរៀបការព្រោះតែមិត្តភក្រ្ដ័ចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ!

5. សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ!

6. សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ!

7. សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ! ចង់សាក! ចង់ដឹង!

8. សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ!

9. សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!

10. សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបានស្រលាញ់គេខ្លាំងបំផុត!