ព្រះអើយថ្លៃម្ល៉េះ...មាន់មួយក្បាលតម្លៃ៦០ម៉ឺនដុល្លារ តែម្ចាស់មិនព្រមលក់ព្រោះ...
ណារ៉ា
-

ថ្មីនេះៗមានកានភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសថៃក្រោយពេលវីដេអូមួយត្រូវបានបង្ហោះចូលបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកហើយវីដេអូមួយនេះបាននិយាយពីការដាក់ដេញថ្លៃមាន់ជល់រហូតទៅដល់តម្លៃកំពូលមាន់ជល់ដែលមានតម្លៃរហូត៦០មឺុនដុលារ ដែលមានតម្លៃស្មើនឹង ២០លានបាត។តម្លៃនេះពីតជាតម្លៃមួយដ៏ថ្លៃបំផុតក្នុងប្រវិត្តសាស្រ្តនៃមាន់ជល់។

ស្ដេច​មាន់​ជល់​នេះ​មាន​ឈ្មោះ​ថា «Chao Hong Thong» ដែល​មាន​រោម​កន្ទុយ​វែង​រហូត​ដល់​ទៅ ១ម៉ែត្រ និង​ជា​ពូជ​ដ៏​កម្រ Luang Hang Khao។ ម្ចាស់​របស់​វា​មាន​ឈ្មោះ​ថា Bussarin Choeybanditthakul បាន​ចិញ្ចឹម​វា​នៅ​ក្នុង​សង្កាត់ Bang Phli នៃ​ខេត្ត Samut Prakan ប្រទេស​ថៃ។

អ្នកស្រី Bussarin បាន​ពន្យល់​ថា ចាប់​តាំង​ពី​អ្នក​ស្រី​ទទួល​បាន​មាន់​ជល់​មួយ​ក្បាល​នេះ​មក អ្នក​ស្រី​មាន​សំណាង​ល្អ​រហូត ហើយ​ស្រលាញ់ Chao Hong Thong ដូច​ជា​កូន​របស់​ខ្លួន​ឯង​អីចឹង។ ជា​ច្រើន​ឆ្នាំ​មក​នេះ វា​បាន​បង្កាត់​ពូជ​មាន់​ជល់​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជួយ​ឲ្យ​អ្នក​ស្រី​រក​លុយ​បាន​រាប់​លាន​បាត​ផង​ដែរ។

យ៉ាងណាមិញ អ្នកស្រី Bussarin យល់ព្រម​លក់​មាន់​ជល់​របស់​ខ្លួន​មួយ​ក្បាល​ទៀត មាន​ឈ្មោះ​ថា Chao Hong Fah ដែល​ជា​ពូជ​កម្រ Luang Hang Khao ដូច Chao Hong Thong ដែរ ប៉ុន្តែ​មាន​រោម​កន្ទុយ​ខ្លី​ជាង ក្នុង​តម្លៃ ៥លាន​បាត (ជាង ១៥ម៉ឺន​ដុល្លារ)៕ប្រភព៖សប្បាយ