រស់ជាតិនៃជីវិត! ធ្លាប់ហែលឆ្លងកាត់ឧបសគ្គរាប់លាន... ជជែកលេងជាមួយមិត្តយល់ចិត្តម៉ឺនឆ្នាំ ជីវិតពិតជាមានន័យណាស់...
-

បើយើងគិតឲ្យដល់ និយាយឲ្យខ្លីទៅជីវិតរបស់យើងម្នាក់ៗពិតជាខ្លីខ្លាំងណាស់ ហើយមនុស្សយើងម្នាក់ៗក៏មានវាសនាមិនដូចគ្នានោះទេ​ មានអ្នកខ្លះបានចាប់កំណើតភ្លាមក៏ត្រឡប់ទៅវិញភ្លេត អ្នកខ្លះមានជីវិតរស់នៅដែរតែសំណាងមិនល្អដោយមានបញ្ហាសុខភាព ទ្រព្យសម្បតិ្ត និងវណ្ណះផ្សេងៗជាដើម. ល។

បានកើតមកជាមនុស្សពិតជាមានសំណាងខ្លាំងណាស់ ព្រោះថាយើងគ្រប់គ្នាបានស្គាល់រស់ជាតិល្វីង ជូរចត់ និងសប្បាយរីករាយនូវអ្វីដែលយើងបានហែលឆ្លងកាត់។ ជីវិតរបស់យើងម្នាក់ៗពិតជាផុយស្រួយណាស់ មានជីវិតហើយ ក៏អាចរលត់ទៅវិញបានស្ទើរតែគ្រប់វិនាទី ហេតុដូច្នេះប្រសិនបើអ្នកមិនចង់មានភាពសោកសៅតទៅថ្ងៃមុខនោះទេ អ្នកត្រូវរៀនរៀបចំខ្សែរជីវិតរបស់អ្នកដោយខ្លួនឯងហើយព្រមទទួលយក និងពេញចិត្តនូវអ្វីដែលខ្លួនមាន និងរៀនបើកចិត្តអោយទូរលាយដើម្បីទទួលយកអ្វីដែលថ្មីស្ថិតនៅជុំវិញខ្លួនរបស់អ្នក។

សូមក្រឡេកមើលរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ ថ្វីត្បិតតែពួកគាត់បានឈានចូលវ័យចំណាស់ ប៉ុន្តែពួកគាត់តែងតែសប្បាយនូវអ្វីដែលខ្លួនមាន និងពេញចិត្តចែករំលែកក្ដីស្រឡាញ់អោយទៅអ្នកជុំវិញខ្លួន។ រំលឹករឿងចាស់ៗដែលបានកើតឡើងក្នុងដំណើរខ្សែរជីវិត, ជជែកលេងពិភាគ្សាជាមួយមិត្តយល់ចិត្តម៉ឺនឆ្នាំ, ដើរលេងលំហែរកម្សាន្ដជាមួយក្រុមគ្រួសារ ឬជាមួយអ្នកយល់ចិត្ត, បង្ហាញនិងចែករំលែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ តើរឿងទាំងអស់នេះជាក្ដីប៉ងប្រាថ្នារបស់អ្នកគ្រប់គ្នាមែនទេ?? ជីវិតរបស់យើងម្នាក់ស្រស់បំព្រងគឺវាអាស្រ័យទៅលើការរៀបចំរបស់អ្នកផ្ទាល់តែម្ដង គ្មានអ្នកណាអាចមកសំរេច ឬគូសវាសលើខ្សែរជីវិតរបស់អ្នកបានឡើយ សូមចងចាំ។